អាមេរិក ចិន​កំពុង​ប្រែ​តំបន់ Xinjiang ទៅជា​គុក​អត់​ជញ្ជាំង

បរទេស៖ កាសែត​ជប៉ុន​ក្យូ​ដូ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានចេញ​ផ្សាយ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ា​ក់​ស៊ិន​តោន​បានចេញ​សេចក្តី​ចោទប្រកាន់​ទៅលើរដ្ឋាភិបាល​ចិន ពីបទ​រារាំង​ដល់​ការបញ្ចេញមតិ​បែប​សាសនា និង​កំពុង​ធ្វើ​ឲ្យ​តំបន់ Xinjiangដែលមាន​ជនជាតិភាគតិច Uyghurរស់នៅយ៉ាងច្រើន​នោះ​ក្លាយទៅជា ទៅជា​គុក​អត់​ជញ្ជាំង។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រសួងការបរទេស​អាមេរិក​បានធ្វើការ​ចេញផ្សាយ​ផងដែរ​អំពី​របាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួន ស្តីពី​សិទ្ធ​និង​សេរីភាព​របស់​សាសនា​និង​បានបង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន​យ៉ាងខ្លាំង​ទៅ លើ​ការបង្ក្រាប​ទៅលើ​ក្រុម Uyghurនិង​ក្រុម​ជនជាតិ​មូស្លីម​ដទៃទៀត ដែល​រស់នៅ​ក្នុងនេះ។

ក្នុងនោះ​ផងដែរ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken ក៏បាន​និយាយ​ដែរ​ថា៖

ប្រទេស​ចិន នៅតែ​បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ម៉ូ​ស្លី​ម Uyghur និងក្រុម​ជនជាតិភាគតិច​ដទៃទៀត ។

ជាការ​ឆ្លើយតប​កន្លង​មក​និង​ប​ច្ច​ប្បន្ន​ប្រទេស​ចិន​តែ​បញ្ជាក់​ដដែល​ថា ជំរំ​ឃុំឃាំង​ដែល​អាមេរិក​ចោទប្រកាន់​នោះ​គឺ​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម និង​ភាពជ្រុលនិយម​ខាង​សាសនា​ប៉ុណ្ណោះ៕

#អរគុណសន្តិភាព