អភិបាលខេត្ត​កោះកុង អញ្ជើញ​ចូលរួម ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​ទំនិញ​រាយ និង​ទេសចរណ៍

កោះកុង៖ ពិធី​សាងសង់​កំពង់ផែ​ដ៏​ថ្មីស្រឡាង​នេះ បាន​ប្រារព្ធ​ទៅនា​ព្រឹក​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ និង​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង។

យោង​របាយការណ៍​សាងសង់​កំពង់ផែ​ថ្មី​នេះ លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បានឱ្យដឹងថា គម្រោង​សាងសង់ កំពង់ផែ​ថ្មី មួយ  នេះ​ជា​ប្រភេទ​បេតុង​មាន​ប្រវែង ៦៩ម៉ែត្រ និង​ទទឹង ១៦.៥ម៉ែត្រ។ ស្ពានបេតុង​ភ្ជាប់​ទៅ​ផែ​ប្រវែង ២៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ចំនួន ២កន្លែង។

លោក​បន្ថែមថា សម្រាប់​ផ្លូវ​បេតុង​ចេញចូល​ផែ​ទំហំ ១,៦២២.៨ ម៉ែត្រការ៉េ​កម្រាស់ ០.២៣ ម៉ែត្រ រីឯ​ផ្លូវ​ដើរ​ទំហំ ១០០.៨ ម៉ែត្រការ៉េ កម្រាស់ ០.២ ម៉ែត្រ។

គម្រោង​អភិវឌ្ឍន៍​ស្ថាបនា​ផែ​សមុទ្រ​បន្ថែម​មួយទៀត គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១.៥ លាន​ដុល្លារ ដោយ​ប្រើប្រាស់២ឆ្នាំ ធ្វើ​យ៉ាង ណា​ឱ្យ​បញ្ចប់​នៅ​ឆ្នាំ២០២២ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាល​ខេត្តកោះកុង

#អរគុណសន្តិភាព