ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ផ្តល់​ឧបករណ៍​តេស្ត​រហ័ស STANDARD Q COVID-19 Ag Test ចំនួន ១០០ ០០០ គ្រឿង ដល់ TYDA

ភ្នំពេញ៖  ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានផ្តល់​ឧបករណ៍​តេស្ត​រហ័ស STANDARD Q COVID-19 Ag Test ចំនួន ១០០.០០០ (មួយរយ​ពាន់) គ្រឿង ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​ថែរក្សា​សុខភាព និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​ក្រសួងសុខាភិបាល និង​វិធានការ “៣កុំ ៣ការពារ” របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩៕

#អរគុណសន្តិភាព