ក្រសួងបរិស្ថាន ប្រគល់​រថយន្ត និង​ម៉ូតូ​ដឹក​សំរាម ដល់​រដ្ឋបាល​ខេត្តកំពង់ចាម និង​ឧ​ត្ត​រ​មានជ័យ

ភ្នំពេញ៖ ឯកឧត្តម សូ ខន​ឫទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានប្រគល់​ទទួល​រថ​យន្ត និង​ម៉ូតូ​ដឹក​សំរាម ជូន​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម និង​ឧ​ត្ត​រ​មានជ័យ។

រថយន្ត​ដឹក​សំរាម​ចំនួន៣គ្រឿង និង​ម៉ូតូ​ដឹក​សំរាម​ចំនួន៦គ្រឿង ដែលជា​អំណោយ​របស់​ក្រសួងបរិស្ថាន  គឺ​រដ្ឋបាល​ខេត្តកំពង់ចាម​ទទួលបាន​រថយន្ត​ដឹក​សំរាម​ចំនួន​មួយគ្រឿង ចំណែក​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​រថយន្ត​ដឹក​សំរាម​ចំនួន២គ្រឿង (មួយគ្រឿង​ជា​អំណោយ​របស់​សប្បុរសជន) និង​ម៉ូតូ​ដឹក​សំរាម​ចំនួន៦គ្រឿង។

គួរបញ្ជាក់​ឱ្យដឹងថា គម្រោង​រថយន្ត​ដឹក​សំរាម​នេះ នឹងចូលរួម​គាំទ្រ​ផ្តល់​សេវា​ប្រមូល សម្អាត ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅក្នុង​មូលដ្ឋាន​នៃ​រដ្ឋបាលខេត្ត ដែល​ពង្រីក​សេវា​ប្រមូល​ដោយ​ខ្លួនឯង ឱ្យ​ស្អាត ឱ្យអស់​ទាន់ពេល និង​ធានា​និរន្តរភាព និង​ធ្វើ​ភាពជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង ដោយ​រៀបចំ​ធ្វើការ​ប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និង​ទាញយក​ធនធាន​ពី​សំរាម  ព្រមទាំង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ៕

#អរគុណសន្តិភាព