រដ្ឋបាលខេត្ត​កំពង់ចាម ទទួលបាន​អំណោយ​សម្ភារ​ការពារ​ជំងឺ​កូ​វីដ-១៩ និង​គ្រឿង​ឧបភោគបរិភោគ​ពី​សប្បុរសជន

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ-១៩ និង​គ្រឿង​ឧបភោគបរិភោគ​ពី​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ តាមរយៈ​ឯកឧត្តម ហេង សួរ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រគល់ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ខេត្តកំពង់ចាម ដើម្បី​ចូលរួមចំណែក​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ក្នុង ភូមិសាស្ត្រ​ខេត្តកំពង់ចាម។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ដែល​បាន​ចាត់តាំង​តំណាង​គឺ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នាំយក​ឧបករណ៍​តេស្ត​រហ័ស កូ​វីដ -១៩ ចំនួន ២៥០០ អាវ​ពេទ្យ ៥០០០អាវ មួក ពេទ្យ ៥០០០មួក ម៉ាស ៥ម៉ឺន និង​មី​ចំនួន ១០០កេស ប្រគល់ជូន គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -១៩ សម្រាប់​ប្រេ​ី​ប្រាស់​ជា​ប្រយោជន៍​ក្នុង យុទ្ធនាការ​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ ហើយក៏​ជាការ ចូលរួម​រំលែក​ចំពោះ ទុក្ខលំបាក និង​ការខ្វះខាត របស់​បងប្អូន​ពលក​រ​ចំណូលស្រុក ក៏ដូចជា អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បាន​រកឃើញ ករណី​វិជ្ជមាន​កូ​វីដ-១៩ ចំនួន៣៥នាក់ ធ្វើ​ឲ្យ តួរ​លេខ កេ​ី​ន​ឡេ​ី​ង​ដល់៧៥៤នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​កន្លែង​ព្យាបាល​កម្រិត​ស្រាល​នៅ​វិទ្យាល័យ​ព្រះសីហនុ ចំនួន ៦០១នាក់។អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់ ចំនួន៣០២៧នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក៕

ប្រភព៖ រដ្ឋបាលខេត្ត​កំពង់ចាម

#អរគុណសន្តិភាព