ឈាបនដ្ឋាន ទុក​សម្រាប់ បូជាសព​អ្នកជំងឺ​កូ​វីដ-១៩ នៅ​ខេត្តតាកែវ​សាងសង់​សម្រេចបាន​ជាង ៨០ភាគរយ

តាកែវ ៖ បន្ទាប់ពី ឆ្លង រីក រាលដាល ជំងឺ កូ វីដ ១៩ ចូល នៅក្នុង សហគមន៍ ២០ កុម្ភៈ ដែលនាំអោយ មាន អ្នកជំងឺ កូ វីដ ១៩ ស្លាប់ ជា បន្តបន្ទាប់ និង ដោយ អនុវត្តន៍ តាម ការណែនាំ របស់ រាជរដ្ឋាភិបាល អាជ្ញាធ ខេត្តតាកែវ បានចាប់ផ្ដើម សាងសង់ ឈាបនដ្ឋាន បូជាសព អ្នកជំងឺ កូ វីដ ១៩  ដែលមាន​ទីតាំង​នៅក្នុង ឃុំ ខ្វាវ ស្រុក ទ្រាំង ដែល រហូតមក ដល់ពេលនេះ សម្រេចបាន ជាង ៨០ ភាគរយ ហើយ ។

ថ្លែង នៅក្នុង ឱកាស អញ្ជើញ ចុះ ត្រួតពិនិត្យ ការសាងសង់ ឈាបនដ្ឋាន បូជាសព អ្នកជំងឺ កូ វីដ ១៩ នៅ ថ្ងៃ អង្គា រ៍ ទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ ក៏បាន ណែនាំ ដល់ ក្រុមការងារ ចម្រុះ ថ្នាក់ ខេត្ត ដែល ទទួល មុខការ សម្រាប់ ការសាងសង់ ឈាបនដ្ឋាន នេះដែរ ត្រូវធ្វើ ការត្រួតពិនិត្យ មើល ឱ្យ ត្រឹមត្រូវ ស្របតាម បច្ចេកទេស ដើម្បី ទុក ប្រើប្រាស់ បានយូរ អង្វែង ។

ឯកឧត្តម អភិបាលខេត្ត បាន មានប្រសាសន៍ បន្តថា ការរៀបចំ សាងសង់ ឈាបនដ្ឋាន បូជាសព ស្លាប់ ដោយ ជំងឺ កូ វីដ -១៩ ពេលនេះ គឺ ដើម្បី ប្រការ ទុកជាមុន នៅពេល មានការ ចាំបាច់ តែ មិន មានន័យថា ក្នុង ខេត្តតាកែវ ទាំងមូល មាន ករណី ឆ្លង កូ វីដ ច្រើន ឬ មាន អ្នកជំងឺ ច្រើន ធ្ងន់ធ្ងរ នោះទេ ។

បើ យោងតាម លោក វេជ្ជបណ្ឌិត នុត ស៊ី ណាត ប្រធាន មន្ទីរ សុខាភិបាល ខេត្តតាកែវ បាន ថ្លែង ឲ្យ ដឹងថា រហូតមកដល់ ពេលនេះ ខេត្តតាកែវ មាន អ្នក កើត ជំងឺ កូ វីដ ១៩ ចំនួន ១៧៩៨ នាក់ ដោយ ក្នុងនោះ ជាសះស្បើយ ចំនួន ៩៨៨ នាក់ និង ស្លាប់ ចំនួន ១២ នាក់ ដោយ សព អ្នកជំងឺ កូ វីដ ១៩ ទាំង ១២ នាក់ នេះ ត្រូវបាន យកទៅ បូជា នៅ អង្គ ការថែទាំ អ្នកជំងឺ អរ ដស៍ នៅក្នុង ស្រុក បាទី ។

សូម បញ្ជាក់ដែរថា ដោយសារ តែមាន ការឆ្លង រា ត្បា ត ជំងឺ កូ វីដ ១៩ ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាល បាន ណែ នាំឱ្យ អាជ្ញាធរ រាជធានី ខេត្ត រៀបចំ សាងសង់ ឈាបនដ្ឋាន ឬ កន្លែង បូជាសព សម្រាប់ អ្នកស្លាប់ ដោយ ជំងឺ កូ វីដ ១៩ ដោយ មិន អនុញ្ញាតឱ្យ មានការ បញ្ចុះ សព ឡើយ លើកលែងតែ ជនជាតិខ្មែរ អ៊ីស្លាម និង ជនជាតិដើម ភាគតិច ៕

#អរគុណសន្តិភាព