រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា

ភ្នំពេញ៖ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ១៩ កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដែល​រួមមាន អាវ​បំពង់​ចំនួន១៥០០០សម្រាប់ វ៉ែនតា​ការពារ​សុវត្ថិភាព​ចំនួន១២៥០ ស្រោមដៃ​ចំនួន៥០០០០គូ និង​ម៉ាស់​ចំនួន៨០០០ម៉ាស់

សម្ភារៈ​បរិក្ខា​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ឧបករណ៍​ការពារ​ខ្លួន​ដែល​មូលនិធិ​អាស៊ី-អឺរ៉ុប(ASEF)បាន​ស្ដុក​ទុក​ក្រោម​ការឧបត្ថម្ភ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន ។

ជប៉ុន សង្ឃឹមថា​ការផ្គត់ផ្គង់​ទាំងនេះ​នឹង​អាចជួយ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ១៩ ។

ប្រទេស​ជប៉ុន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្តល់នូវ​ឧបករណ៍​ចាំបាច់៕

#អរគុណសន្តិភាព