គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង៖ រសៀល​ថ្ងៃ​ពុធ ៧កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក វន ស៊ីផា ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​សាមគ្គី​មានជ័យ និង​លោក ឈួន ចាន់ណា ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក រួមជាមួយ​មន្ត្រី​អនុសាខា បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ចំនួន ១គ្រួសារ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅ​ភូមិ​វត្ត​សេដ្ឋី ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ។

ក្នុងឱកាស​នៃ​ការសួរសុខទុក្ខ​នេះ លោក វន ស៊ីផា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ទោះ​នៅទីណា​ក៏ដោយ។

ជាទី​បញ្ចប់​លោក​ប្រធាន​បាន​មានប្រសាសន៍​ផ្តាំផ្ញើ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ឲ្យ​ជាប់​ជាប្រចាំ ចំពោះ​គ្រោះមហន្តរាយ​ដែល​កើត​អាច​កើតឡើង​ជាយថាហេតុ និង​សូម​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដើម្បី​ឆាប់​បាន​ប្រក​បរបរ​ចិញ្ចឹមជីវិត​ឡើងវិញ ហើយ​កុំ​ភ្លេច​ត្រូវ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បី​ជៀសផុត​ពី​ជំងឺ​កូ​វីដ-១៩ ទាំងអស់គ្នា។

អំណោយ​ដែល​គ្រួសារ​រងគ្រោះ​ទទួលបាន រួមមាន: អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹក​ស៊ី​អី​វ ១យួរ, រណ្ដាប់ ១ឈុត (មុង, ភួយ, កន្ទេល, ឆ្នាំង, ចាន, ស្លាបព្រា, ចង្ក្រាន, បំពង់​ទឹក​ក្ដៅ,…) និង​ថវិកា​ចំនួន ៦០ម៉ឺន​រៀល (ក្នុងនោះ ថវិកា​ផ្ទាល់​របស់លោក វន ស៊ីផា ចំនួន ៤០ម៉ឺន​រៀល)៕

#អរគុណសន្តិភាព