សម្តេច​តេ​ជោ​ចេញ​សេចក្តីសម្រេច​ស្តីពី​សមាសភាព និង​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​អន្តរក្រសួង  ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំ​ងឹ​កូ​វីដ ១៩ 

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សេចក្តីសម្រេច​ថ្មី​មួយ ស្តីពី​សមាសភាព និង​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​អន្តរក្រសួង  ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំ​ងឹ​កូ​វីដ ១៩  ដែល​កំពុងមាន​ការរីក​រាលដាល​នៅក្នុង​ប្រទេស។

យោងតាម​សេចក្តីសម្រេច លេខ ៦៩ សសរ ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា  គណៈ​កល​ម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ (គ.អ.ក) មាន សមាសភាព ចំនួន ៣៥  មកពី​ក្រសួង​ស្ថាន​ប័នជា​តិសំខាន់ៗនានា​របស់​ជាតិ និង​ដឹកនាំ ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​ស​ដុ​ខា​ភិ​បាល​ជា​ប្រធាន និង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ជា​អនុប្រធាន​អចិន្ត្រៃយ៍។

គណៈ​កល​ម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ មាន​តួនាទី​ក្នុងការ​អនុវត្ត​ភារកិច្ច​តាម​អនុក្រឹត្យ​លេខ ៨៥ អនក្រ.បក ចុះ​ថ្ងៃទី ១៣ ខែមិថុនា​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ។

ប្រការ ២ នៃ​សេចក្តីសម្រេច​នេះ បន្ថែមថា គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩  មាន​គណៈ​ប្រតិបត្តិ​មួយ​ដែលជា​យន្តការ​ដឹកនាំ និង​សម្របសម្រួល​ការងារ​ប្រចាំថ្ងៃ​ទាំ​ក់​ទង​នឹង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ របស់ គ.អ.ក និង​សម្របសម្រួល​ការអនុវត្ត​វិធានការ​ប្រ​យុ​ទ្ថ​នឹង​ជំ​ងឹ​កូ​វីដ ១៩ របស់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ៕

 

#អរគុណសន្តិភាព