ក្រសួងការពារជាតិ​គ្រោង​ផ្តល់​វ៉ាក់សាំង​ក្នុងភូមិ​សាស្ត្រ​តំបន់​មួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់​របស់​ខេត្ត​ចំនួន ៥

ភ្នំពេញ៖ ក្រុមការងារ​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ក្រសួងការពារជាតិ​នឹង​ចុះទៅ​ផ្តល់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុង​តំបន់​ប្រឈម​ហានិភ័យ​ខ្ពស់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ សហគមន៍ ក្នុងភូមិ​សាស្ត្រ​តំបន់​មួយចំនួន​របស់​ខេត្ត​ចំនួន ៥ ។

បើតាម​កិច្ចប្រជុំ​ពិភាក្សា​ដែល​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ា​ក់ សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ក្រសួងការពារជាតិ​នៅ​ថ្ងៃទី ១៨ ខែមិថុនា បញ្ជាក់ថា ខេត្ត​ចំនួន ៥ រួមមាន​ខេ​ត​ព្រះសីហនុ កំពង់ស្ពឺ​តាកែវ កំពង់ចាម​និង​ខេត្តស្វាយរៀង ទៅតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

កិច្ចប្រជុំ​នេះ បាន​ផ្តោត​សំខាន់​ពាក់ព័ន្ធ​ទៅដល់​ការ រៀបចំ​ទីតាំង ក្រុមការងារ ក្រុមគ្រូពេទ្យ​បម្រើ​ឲ្យ​បេសកកម្ម​នៃ​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុង​តំបន់​ភូមិសាស្ត្រ​ខេត្ត​ប្រឈម​ខ្លាំង​ទាំង៥ និង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក ខេត្ត ទាំងនោះ​ដើម្បី​ដំណើការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​យើង​ប្រកប ដោយ​ភាពរលូន និង​ទទួលជោគជ័យ ។

ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង ក្រសួងការពារជាតិ បាន​សំណូមពរ​យ៉ាងទទូច​ដ​ល់​សមាជិក​ក្រុម​ក្រា​ងារ​ប្រតិបត្តិ ទាំងអស់ ក្នុងពេល​បំពេញបេសកកម្ម​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​បណ្តា​ខេត្ត​ទាំង៥ ដែល​ប្រឈម​ការឆ្លង​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ១៩ ពេល​បំពេញការងារ​ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លើ​វិធាន​ការការពារ​ខ្លួន​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ពិសេស​សមាជិក​ក្រុមការងារ​នឹង​ក្រុមគ្រូពេទ្យ​ដែល​ចុះទៅ​បំពេញការងារ​ទាំងអស់ ក៏ត្រូវ​តែពិនិត្យ និង​យក​សំណាក​រក​មេរោគ​កូ​វីដ​ឲ្យ​បានគ្រប់ៗគ្នា មុន​ចេញទៅ​បំពេញ ការងារ ដើម្បី​សុខភាព​យើង​ផ្ទាល់​ផង និង​សុខភាព​អ្នកដទៃ ហើយក៏​ជាការ​កាត់ផ្តាច់​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ក្នុង​សហគមន៍ យើង​ផងដែរ ៕

#អរគុណសន្តិភាព