ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​វឌ្ឍនភាព​ការងារ​របស់​ផ្នែក​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ដឹកនាំ​កិច្ចប្រជុំ​វឌ្ឍនភាព​ការងារ​របស់​ផ្នែក​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ដោយមាន​ការចូលរួម​ពី​លោកជំទាវ​អនុប្រធាន​ទទួលបន្ទុក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​នៃ​យុវជន​គណបក្ស​ថ្នាក់កណ្តាល ព្រមទាំង​សមាជិក​សមាជិការ​ក្រុម​ជំនួយការ​ផងដែរ។

នៅក្នុង​កិច្ចប្រជុំ​នោះ ត្រូវបាន​រៀបចំ​នៅ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាន​ផ្តោតទៅលើ​វឌ្ឍនភាព​ការងារ​ដែល​បាន​អនុវត្ត​នាពេល​កន្លងទៅ និង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ក្នុង​កិច្ចការងារ ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម សម្រាប់​ឆ្នាំ២០២២-២០២៣ ។

ក្នុងឱកាស​នោះ ឯកឧត្ដម​ប្រធាន​អង្គប្រជុំ បានផ្តល់​អនុសាសន៍​មួយចំនួន និង​ថ្លែងអំណរគុណ ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​សម្រេច​ការងារ​នាពេល​ក​ន្ល​ង​ទៅ និង​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ជា​បន្តបន្ទាប់ ព្រមទាំង​បាន និង​កំពុង​កសាង​កម្លាំង បង្កើត​ទំនាក់ទំនង​ល្អ​ក្នុងសង្គម ក្នុងនាម​ជា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​បម្រើ​ការងារ​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល និង​គណបក្ស៕

#អរគុណសន្តិភាព