កម្ពុជា នឹង​ប្រារព្ធ​ពិធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង នៅ​តំបន់​អូរ​ខ្វាង ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​រ៉ែ​និង​ថាមពល ជា​សេនាធិការ ព្រឹក​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ បាន​ប្រារព្ធ​ពី​ធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី ដែល​ពិធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល។

សូមបញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​សារលិខិត​ផ្ញើជូន​ជនរួមជាតិ កាលពី​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេច​តេ​ជោ​បានប្រកាស​ពី​ភាពជោគជ័យ​លើ​អាជីវកម្ម​រ៉ែ​មាស​លើកដំបូង​របស់​កម្ពុជា ដែល​អាច​ផលិត​មាស​សុទ្ធ បាន​ចំនួន ៣តោន​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល ៨ ឆ្នាំ ដំបូង៕

#អរគុណសន្តិភាព