អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ថ្មី ដោយ​ប្រធាន​នាយកដ្ឋាន​ចាស់​ត្រូវ​ចូលនិវត្តន៍ តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ Zoom  ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡោ សុ​ឡេង អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ស្នងការ​ហិរញ្ញកិច្ច និង​ភស្តុភារ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​តែងតាំង​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា សណ្ដាប់ ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ ជាតិ​ផ្ទុះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វីដ១៩ ទើប​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​រៀបចំ​បាន​នៅពេលនេះ ៕

#អរគុណសន្តិភាព