អាជ្ញាធរខេត្ត​កំពង់ចាម ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ស្ថានភាព​ជីវភាព​របស់​ស្ត្រី​មេម៉ាយ​ក្រីក្រ​គ្មាន​ទីពឹង​រស់នៅ​ក្នុងភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បាធាយ

កំពង់ចាម៖ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម នៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១  បាន​ដឹកនាំ​ក្រុមការងារ​វាយតម្លៃ របស់​ផ្ទះ​មនុស្សធម៌ រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ ពិនិត្យមើល​ស្ថានភាព​ជីវភាព​របស់​ស្ត្រី​មេម៉ាយ​ក្រីក្រ​គ្មាន​ទីពឹង​អាយុ ៤៥ឆ្នាំ មានកូន ០២នាក់ ក្នុងបន្ទុក រស់នៅក្នុង ភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បាធាយ។

ក្នុងឱកាស​នៃ​ការចុះពិនិត្យ លោកជំទាវ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ដែលជា​និច្ចកាល​ឯកឧត្តម តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេង។ លោកជំទាវ បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ-១៩ ពិសេស​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​វិធានការ​អនាម័យ រួម​នឹង​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​នូវ​វិធានការ«៣កុំ ៣ការពារ» និង​ត្រូវ​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ សម្រប​តាម​បរិបទ​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុមគ្រួសារ និង​សហគមន៍​ជៀស​ផុតពី​ជំងឺ​មហា​ប្រល័យ​នេះ។

លោកជំទាវ អភិបាលរង​ខេត្ត បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួមមាន​អង្គរ​ចំនួន ២៥គីឡូក្រាម,  មី​យើង ០១កេស, ទឹក​ស៊ី​អ៉ី​វ ០១យួរ, ទឹកត្រី ០១យួរ, ឃី​ត ០១ មាន​មុង ភួយ សម្លៀកបំពាក់ ០១កញ្ចប់ និង​ថវិកា​ចំនួន ១០០,០០០រៀល៕

#អរគុណសន្តិភាព