សម្ដេចពិជ័យសេនា ទៀ បាញ់៖ ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឈានដល់ដំណាក់កាលចុងក្រោយ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍ថា ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាខែឧសភាខាងមុខ បានឈានដល់ដំណាក់កាលចុងក្រោយ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និងរៀបចំឲ្យកាន់តែល្អថែមទៀត ដើម្បីធានាបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

Previous Article
Next Article