សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប់) ដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២២។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ Fresh News នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្របាក់ឌុប ក្នុងសម័យប្រឡង៥ ធ្នូ ឆ្នាំ២០២២ សិស្សដែលទទួលបាននិទ្ទេស A គឺមានចំនួន ១,០៤៩នាក់៕

Previous Article
Next Article