ឯកឧត្តម​ ម៉ៅ​ ធនិន នាំ​យកអំណោយ​មនុស្ស​ធម៌​កាកបាទក្រហម​កម្ពុជា​ ​ជូន​ដល់​គ្រួសារ​​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ១.៥៤១ គ្រួសារ​

នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ និង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំ​នូវ​អំណោយ​មនុស្ស​ធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ ផ្តល់​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ១.៥៤១ គ្រួសារ​ នៅ​ក្នុង​ក្រុង​បូក​គោ​ ខេត្ត​កំពត​ ។

អំណោយដែលប្រគល់ជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១.៥៤១គ្រួសាររួមមាន៖ គ្រួសាររងគ្រោះមធ្យមចំនួន ១,៤៩២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀល រីឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀលផងដែរ៕