គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ ៦A សម្រេចបាន ៨៥%

គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ប្រវែងជាង៨០០០ម៉ែត ។

-គិតត្រឹមថ្ងៃទី៣០ ខែមករា ២០២៣ ការដ្ឋានបានសម្រេចការងារជាបន្តបន្ទាប់ប្រមាណ ៨៥% នៃគម្រោងទាំងមូលរួមមាន៖

១/ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន៩៥%

២/ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៧៥%

៣/ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៤៥%

៤/ការងារជួសជុលគ្រឹះបេតុងសម្រេចបន៩៥% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៥៥%

៥/ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន៩៥%

៦/ការងារគំនូសសញ្ញាជំហ៊ានដំបូងសម្រេចបានជាង១០០០ម៉ែត ។ គ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ ។

មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះមេត្តាយោគយល់ពេលការដ្ឋានមិនទាន់បានបញ្ចប់ ពិបាកក្នុងធ្វើដំណើរ និងសូមចូលរួមថែរក្សាអនាម័យបរិស្ថានតាមផ្លូវ ព្រមទាំងទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមបណ្តាយកំណាត់ មហាវិថីឈ្នះឈ្នះនេះ ដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជំុវិញនៃរាជធានីភ្នំពេញយើង ម្យ៉ាងវិញទៀតដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាពពេលធ្វើចរាចរ៕