រដ្ឋបាល​ខេត្ត​ឧត្តរ​មានជ័យ បើកចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៤៨ របស់​ក្រុម​ប្រឹក្សា​ខេត្ត អណត្តិទី៣

នា​ព្រឹក​ថ្ងៃ​ចន្ទ ១រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​ឧត្តរ​មានជ័យ បើកចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៤៨ របស់​ក្រុម​ប្រឹក្សា​ខេត្ត អណត្តិទី៣ ក្រោម​អធិបតី​ភាព ឯក​ឧត្តម សុី ប្រា​សិទ្ធ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯក​ឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាល​ខេត្ត​ឧត្តរ​មានជ័យ ព្រម​និង​វត្ត​មាន​ឯក​ឧត្តម លោក​ជំទាវ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ឯក​ឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត លេខាធិ​ការដ្ឋាន​សាលា​ដំបូង​ខេត្ត លោក​ប្រធាន​ពន្ធនាគារ​ខេត្ត កង​កំលាំង​ទាំង៣ប្រភេទ​ខេត្ត លោក​នាយក នាយករង​រដ្ឋបាល​សាលា​ខេត្ត លោក អភិបាល អភិបាលរង​ក្រុង​ស្រុក លោក លោក​ស្រី​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក លោក លោក​ស្រី ប្រធាន អនុ​ប្រធាន​មន្ទីរ​អង្គ​ភាពជុំ​វិញ​ខេត្ត លោក លោក​ស្រី​នាយកទី​ចាត់​ការ​សាលា​ខេត្ត និង​មន្ត្រី​ចំណុះ​សាលា​ខេត្ត បាន​អញ្ជើញ​ចូល​រួម​។