ឯកឧត្ដម ប៉ែន កុសល្យ​ អភិបាលខេត្តឧត្ដរមានជ័យ​ ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង និង​រទេះជនពិការ​ចំនួន៦ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន នៅ​ឃុំ​ចុងកាល់

នៅ​ថ្ងៃអង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​កិត្តិយស​សមាគមន៍​អតីត​យុទ្ធជន​ខេត្តឧត្ដរមានជ័យ និង​ឯកឧត្ដម ង៉ែត ចាន់​ថុន សមាជិក​គណ:កម្មា​ធិការ​កណ្តាល​សមាគម​អ​តីយទ្ធ​ជន​កម្ពុជា និង​ជា​អនុប្រធាន គណ:អភិវឌ្ឍន៍​របស់​សមាគម​អ​តី​យុទ្ធជន​កម្ពុជា ទទួល​ជួយការ​ងារ​អតីត​យុទ្ធជន ទិស​យោធា​ភូមិភាគ​ទី៤ និង​ភូមិភាគ​ទី៥ អមដំណើរ ដោយ ឯកឧត្ដម​អភិបាលរងខេត្ត លោកស្នងការ​រង​នគរបាល​ខេត្ត លោក​អភិបាលស្រុក​ចុងកាល់ ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង និង​រទេះជនពិការ​ចំនួន៦ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន នៅ​ភូមិ​ស្រះទឹក​តេជោ​សែន​ជ័យ ឃុំ​ចុងកាល់ ខេត្តឧត្ដរមានជ័យ​។