លោក សុខ សុទ្ធី អភិបាលរង​អភិបាល​ខេត្ត​កោះកុង បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១០ ០០០ម៉ែត្រ នៅ​ស្រុកថ្ម​បាំង

នៅ​ព្រឹក​ថ្ងៃ​អង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈ​អភិបាល​ខេត្ត​កោះកុង ដោយ​មាន​ការ​អនុញ្ញាតពី​លោក​ជំទាវ មិថុនា ភូថង អភិបាល នៃគណៈ​អភិបាល​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សាលើ​សំណើ​របស់ កង​វិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ស្នើ​សូម​កាយ​យ​កល្បាយ​គ្រួស​ក្រហម​ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១០ ០០០ម៉ែត្រ ចាប់ពី​ភូមិ​គគីរ​ជ្រុំ ទៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ ស្រុកថ្ម​បាំង ខេត្ត​កោះកុង​។

ដែល​គម្រោង​នេះ គឺជា​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ DBST។ តាមរយៈ​កិច្ច​ប្រជុំ​ពិភាក្សា​ជា​មួយ​មន្ទីរ អង្គ​ភាព​ជំនាញ​ពាក់​ព័ន្ធ លោក សុខ សុទ្ធី អភិបាលរង​ខេត្ត​កោះកុង ក្នុង​នាម​រដ្ឋបាល​ខេត្ត បាន​ឯកភាព​ជាគោល​ការណ៍ អនុញ្ញាតឱ្យកង​វិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ កាយយក​ក្បាល​គ្រួស​ក្រហម ដើម្បី​ស្ថាបនា​ផ្លូវជូន​ប្រជា​ពលរដ្ឋ​។ ជាមួយ​គ្នា​នេះ លោក សុខ សុទ្ធី បាន​ណែនាំ​ដូច​ខាង​ក្រោម​៖
-ក្នុង​ករណី​ទីតាំង​ដីកាយយ​កល្បាយ​គ្រួស​ក្រហម ជា​ដី​ស្ថិត​នៅ​ក្នុង​តំបន់ដី​សម្បទាន​សង្គម​កិច្ច ឬដី​បំរុង​ខេត្ត សូមកង​វិស្វកម្មលេខ១៧៨ សហការ​ជា​មួយ​អាជ្ញាធ​រមូល​ដ្ឋាន ហើយ​រដ្ឋបាល​ស្រុក ត្រូវជូន​ដំណឹងមក​រដ្ឋបាល​ខេត្ត​វិញ​អំពី​ទីតាំងដី​ដែល​អាច​កាយយក​គ្រួស​ក្រហមមក​ធ្វើ​ផ្លូវ​បាន​។

-ប្រសិនបើ ទីតាំង​ដីកាយយ​កល្បាល​គ្រួស​ក្រហម ជា​ដី​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​គ្រប់​គ្រង​ដោយ​ក្រសួង​បរិស្ថាន សូមកង​វិស្វកម្មលេខ១៧៨ ធ្វើ​លិខិត​សំណើ​សូម​ដោយ​បញ្ជាក់​អំពី​ទីតាំង ផែនទី និយាមកាដីឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឱ្យមន្ទីរ​បរិស្ថាន​ធ្វើ​សំណើ​ទៅ​ក្រសួង​បរិស្ថាន​តាម​នីតិ​វិធី ៕