ក្រុមការងារ​វាយតម្លៃ​ស្តង់ដារ​គុណភាព​សេវា​មន្ទីរពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ទទួលបានវគ្គ​បណ្តុះបណ្តាលពិសេស

នៅ​ព្រឹក​ថ្ងៃពុធ ៣រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារ​វាយតម្លៃ​ស្តង់ដារ​នៃ​ការ​ទទួលស្គាល់​គុណភាព​សេវា​មន្ទីរពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង និង​មន្ត្រី​មន្ទីរពេទ្យ​ពាក់ព័ន្ធ​មួយចំនួន​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី សំណុំ​ឧបករណ៍​តាមដាន​ការ​កែ​លម្អ​រ​គុណភាព​សេវា​សុខាភិបាល​កម្រិត២ (NQEMT2) និង​ការប្រើ​ប្រាស់​ឧបករណ៍​វាយតម្លៃ​តាមរយៈ​បច្ចេកវិទ្យា​ទំនាក់ទំនង​និង​ព័ត៌មាន (ICT) ។

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​រៀបចំ​នៅ​បន្ទប់​ប្រជុំ​មន្ទីរពេទ្យ និង​ចូលរួម​សម្របសម្រួល និង​ធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​វាយតម្លៃ​ស្តង់ដារ​នៃ​ការ​ទទួលស្គាល់​គុណភាព​សេវា​មន្ទីរពេទ្យ​នៅ​ប្រទេស​កម្ពុជា(CHAS)នៃ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ដើម្បី​ឱ្យ​ក្រុមការងារ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ទទួល​បាន​ចំណេះដឹង​បន្ថែម​និង​ត្រៀម​ចាប់ផ្តើម​អនុវត្ត​ការវាយតម្លៃ​ខ្លួនឯង​ដោយ​ប្រើICT លើ​ការងារCHAS នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។