ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ និង​ចុះ​ពិនិត្យ​ការងារ​រៀបចំ​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី “រុក្ខទិវា ៩ កក្កដា”

ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួត ពិនិត្យ ការងារ ត្រៀម រៀបចំ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព សម្រាប់ ប្រារព្ធ​ពិធី “រុក្ខទិវា ៩ កក្កដា” ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ:ដ៏​ខ្ពង់ខ្ពស់​បំផុត​។
កិច្ចប្រជុំ មានការ​ចូលរួម​ពីអ​ភិបាល​រង​ខេត្ត កងកម្លាំង​ទាំង​បី នាយក នាយករង​ដ្ឋ​បាល​សាលាខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។