គ្រួសារជួបការលំបាក និងងាយរងគ្រោះ នៅខេត្តកំពង់ឆ្នាំង ១៥០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋចំនួន ១៥០គ្រូសារ នៅឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និង អ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន ១៥០គ្រូសារ នៅឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត។

សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣  ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា រូមមាន អង្ករ២៥ គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ , ឃីត១កញ្ចប់ (មុង១ សារុង១ ក្រមា១ ភួយ១) និងថវិកា ២ម៉ឺនរៀល ហើយព្រមជាមួយគ្នានោះ សម្ដេចចៅហ្វាវាំង ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួន ចំនួន ៥ម៉ឺនរៀល ក្នុងមួយគ្រួសារៗ ដើម្បីទុកប្រើប្រាស់។

នៅក្នុងពិធីនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល  បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរ៉ៃ និង ជួបគ្រោះទឹកជំនន់ជាដើម៕