រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ រៀបចំ​កិច្ចប្រជុំពិនិត្យ​វឌ្ឍនភាពនៃ​ការអនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និងវិស​មជ្ឈការ

នា​រសៀល​ថ្ងៃសុក្រ ១០រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​កិច្ចប្រជុំ ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និង វិស​មជ្ឈការ និង ការអនុវត្ត​ការងារ​ផ​អ៣ ប្រចាំខែ​មិថុនា និង​ខែកក្កដា ឆ្នាំ២០២៣ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក ងួន ឡាញ់ នាយករង​រដ្ឋបាល​សាលាខេត្ត​៕