ឯកឧត្តម អ៊ុំ រាត្រី ញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ព្យាបាល​ជំងឺ ដោយក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ជ័យ ណា​រី អ៊ុំ​រាត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ព្យាបាល​ជំងឺ ដោយក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​ការពិនិត្យ​ព្យាបាល ជំងឺ​ទូទៅ ដោយ​មិន​យក​កម្រៃ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​សិរីសោភ័ណ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េ JEOLLABUK-DO ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ជ័យ ណា​រី អ៊ុំ​រាត្រី ពិធី​នេះ​មានការ ពិនិត្យ​ព្យាបាល​ជំងឺ​ដូចជា ជំងឺបេះដូង ភ្នែក ក្រ​ពេះ មាត់​ធ្មេញ សន្លាក់ រោគ​ស្រ្តី និង​ចាក់​ម្ជុល​វិទ្យាសាស្រ្ត​។
សង្កាត់​ទឹកថ្លា,ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣​៕