កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យក​ម្ម សំណង់ និង​សុរិយោដី

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៩​រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ឈឹម កាន​ អភិបាលរងខេត្ត​មណ្ឌលគិរី ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យក​ម្ម សំណង់ និង​សុរិយោដី ដើម្បី​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​បញ្ហា​ដីសម្បទាន​សង្គមកិច្ច ៦ ០០០ហិ​ក​តា នៅ​ស្រុក​កោះញែក​។

ដែល​មាន​ការ​អញ្ជេីញ​ចូលរួម​ពីសំណាក់​លោក​ លោកស្រី​ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​កោះញែក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សាល​ប្រជុំ​សុខដុម​ អគារ​រដ្ឋបាល​ខេត្ត​។