រដ្ឋបាល​ខេត្តតាកែវ រៀបចំ​ពិធី​លែង​ត្រី ចម្រុះ​ជាង ២០០០០ក្បាល នៅក្នុង​បឹង​តាកែវ ដើម្បី​អបអរសាទរ​ទិវា​មច្ឆាជាតិ ០១ ក​ក្ដ​ដា

នា​ព្រឹក​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ រួម​ជាមួយ លោក​អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​ឧត្តម​សនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍​ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់សឹករង​ខេត្ត លោក​វរសេនីយ៍ឯក យូ អាល់​វី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក កង អា​ណាន់ អភិបាលក្រុង លោក សៅ សុ​កល នាយក​ខណ្ឌ​រដ្ឋបាល​ជលផល ព្រមទាំង មន្រ្តី​រាជការ​ចំណុះ​រដ្ឋបាល​ក្រុង សង្កាត់ ភូមិ បាន​អញ្ជើញ​ចូលរួម​ប្រលែង​ត្រី ចម្រុះ ចំនួន ២១០០០ក្បាល នៅ​បឹង​តាកែវ ដើម្បី​អបអរសាទរ​ទិវា​មច្ឆាជាតិ ០១ ក​ក្ដ​ដា ២០២៣ ។

មានប្រសាសន៍​នា​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​លើកឡើង​ថា ទិវា​មច្ឆាជាតិ​នេះ ត្រូវ​បាន​រៀបចំឡើង ក្នុង​គោលបំណង​ផ្សារភ្ជាប់ នូវ​មនោសញ្ចេតនា ជាមួយ បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​ប្រជា​នេសាទ  និង​បំផុស​ចលនា ប្រជាពលរដ្ឋ គ្រប់​ៗ​រូប ឱ្យ​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ថែរក្សា​ពូជ​ន៍​ត្រី ក៍​ដូចជា​វារី​ជា​តិ​ផ្សេង​ៗ​ទៀត ឱ្យ​មាននៅ​ក្នុង​ដែន ទឹកធម្មជាតិ​ផង ព្រមទាំង​បង្កើន ផល​ត្រី នៅ​តាម​តំបន់ ដែល​មិន​ជាប់​ដែន នេសាទ ជាពិសេស​នៅ​តាម​តំបន់​វាលទំនាប និង​វាលស្រែ ក្នុង​ទូទាំង​ខេត្តតាកែវ ដើម្បី​ធានា​ឱ្យ​មានផល​ត្រី​នៅ​តាម ទី​ជនបទ ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​។

យោង​តាម​របាយការណ៍​របស់ លោក សៅ កុសល នាយក​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បានឱ្យ​ដឹង​ថា ក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆាជាតិ ១ កក្កដា ២០២៣ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត  និង​ក្រុមការងារ បាន​ប្រលែង​កូន​ត្រី​ពូជ សរុប​ចំនួន ២១០០០ក្បាល មាន​ដូចជា​៖ ត្រីប្រា (ធំ) ចំនួន ៥០០០កូន​ត្រី​ឆ្អិន ១៦០០០កូន ត្រី​ព្រលូង ២០០កូន ត្រី​កាហែ ៥០០កូន បង្កង ១០០ក្បាល ត្រី​កន្ធ ៣គីឡូក្រាម ត្រី​ឆ្អិន ៥គីឡូក្រាម ដើម្បី​ប្រលែង​ចូល​បឹង​តាកែវ ដើម្បី​បង្កើ​បង្កើន​ផល​ស្ដុក​នៅក្នុង​ធម្មជាតិ ឱ្យ​កាន់តែ​សម្បូរណ៍​កើនឡើង​ថែមទៀត និង​ប្រែក្លាយ​ជា​កន្លែង​អភិរក្ស​ត្រី​ពូជ​មួយ​កន្លែង​ក្នុង​ក្រុង​ដូនកែវ ៕