អភិបាលរងខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃសម្រាប់ក្រុមបាល់ទះ

ខេត្ត​កំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅ​សាល​ប្រជុំ​សាលាខេត្ត លោក យិន សា​វ៉េ​ន អភិបាលរងខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​និង​ផ្តល់ អាហារ​ប្រចាំថ្ងៃ ដល់​បាល់ទះ​ចំនួន១៩នាក់ និង​គ្រូបង្វឹក​ចំនួន៤នាក់ ដែល​នឹង​ត្រូវ​បញ្ជូន ទៅ​ចូល​រួម​ប្រកួត​ដ​ណើ្តម​ពានរង្វាន់ ឯកឧត្តម ស សុខា នា​ពេល​ខាងមុខនេះ ។

លោក​អភិបាលរងខេត្ត​បាន​បញ្ជាក់​ទៀត​ថា ការប្រកួត​ដណ្តើម​ពានរង្វាន់​បាល់ទះ របស់​ឯកឧត្តម ស សុខា នេះ​នឹង​ធ្វើឡើង​នា​ពេល​ខាងមុខ សម្រាប់​ខេត្ត​កំពង់ឆ្នាំង​ក្រុមការងារ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង នឹង​ដឹកនាំ​ក្រុមកីឡា​ករ ទៅ​ចូលរួម​ប្រកួត​នេះ ។ ចាប់ពី​ពេលនេះ​តទៅ កីឡាករ​ត្រូវតែ​ហ្វឹកហាត់ ដកស្រង់​នូវ​បទពិសោធន៍ ដើម្បី​ដណ្តើម​បាន​នូវ​ជ័យលាភី​សម្រាប់​ខេត្ត​យើង ។ ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមកីឡា​ករ​និង​គ្រូបង្វឹក ខិតខំ​ប្រឹងប្រែង សូម​អោយ​មានការ​ចូលរួម​លើកទឹកចិត្ត ពីសំណាក់​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ។