រដ្ឋបាលខេត្តព្រះសីហនុ​ និងខេត្ត​តៃ​និញប្រទេសវៀតណាម ប្រជុំជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិកម្មលើវិស័យទេសចណ៍

ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ី​ណេត អភិបាលរងខេត្ត​ព្រះសីហនុ និង​លោកស្រី ត្រឹង ធី​ហ្វី​ហ្វាង តំណាង​ថ្នាក់ដឹកនាំ​ខេត្ត​តៃ​និញ ជា​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​ទេសចរណ៍ ខេត្ត​តៃ​និញ ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​ការជំរុញ​ផ្សព្វផ្សាយ​ទីផ្សារ​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ខេត្ត​តៃ​និញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក​អភិបាលរង​ក្រុង អនុប្រធាន​មន្ទីរ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត និង​ប្រធាន​សមាគម​សណ្ឋាគារ​ខេត្ត​ព្រះសីហនុ​។