Month: October 2021

  • ឯកឧត្តម សុខ លូ បញ្ជាឱ្យអាជ្ញាធរក្រុងបាត់ដំបងដោះស្រាយបញ្ហា «សំរាម» លើដងផ្លូវសាធារណៈជាបន្ទាន់

    បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានជំរុញអាជ្ញាធរក្រុងនិងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាសំរាម លើដងផ្លូវសាធារណៈនិងបញ្ហាសេសសល់ជាច្រើនទៀត នៅក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបងជាបន្ទាន់។ ឯកឧត្តម បន្ថែមថា សំរាម មានការចោលពាសវាលពាសកាល មិនទាន់មានរបៀបរៀបរយនៅឡើយ ដែលបញ្ហានេះជាបញ្ហាចាក់ឫសដែលយើងជាមន្រ្ដីរាជការត្រូវតែដោះ ស្រាយជាបន្ទាន់ និងរកវិធានការនានាក្នុងការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ។ រដ្ឋបាលក្រុងត្រូវតែបន្តចុះពិនិត្យក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ថាតើការអនុវត្តការ ងាររបស់ក្រុមហ៊ុនប្រមូលសំរាមនោះ បានប្រមូលសំរាមបានស្អាតតាមកិច្ចសន្យាដែលបានចុះជាមួយដែរឬអត់ បើ សិនជាមិនមានការប្រមូលសំរាមបានស្អាតនោះទេ ឬការប្រមូលសំរាមយឺតដែលធ្វើឱ្យជះក្លិនអាក្រក់ មេរោគដល់ប្រជាពលរដ្ឋ ឬធ្វើឱ្យគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលក្រុងត្រូវរាយការណ៍មករដ្ឋបាលខេត្ត […]

  • សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩

    សម្តេចតេជោ ដាក់ចេញនូវយុទ្ធនាការទស្សនាស្រុកយើង ក្រោមស្មារតីស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី

    ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការទស្សនាស្រុកយើង ក្រោមស្មារតី ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្ភកថាដ៏មានសារសំខាន់លើឯកសារ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុងថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមសំដែងនូវមនោ សញ្ចេតនារីករាយថ្លែងនូវសារ លិខិតជូនជនរួមជាតិទាំងអស់ជាទីស្នេហា អំពីឆន្ទៈ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គាំទ្រវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុង ឆ្នាំ២០២១-២០២៣។ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ […]

  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

    សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកស្លាប់ដោយសារលង់ទឹកកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានកូនក្នុងបន្ទុកចំនួន ៧នាក់ រស់ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម […]

  • ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥

    ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិជនពិការ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងការរៀបចំបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ រួមមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះថា វគ្គបណ្ដុះបណ្ដាលស្ពីពី «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាជនពិការនៃខេត្តគោលដៅទាំង៥នេះ ក្រៅពីបង្កើនចំណេះដឹងបន្ថែមដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏មានគោលបំណងដើម្បីឱ្យអ្នកចូលរួមមានលទ្ឋភាពពិនិត្យភាពគ្រប់ជ្រុងជ្រោយផែនការរបស់ខ្លួន បង្កើតបាននូវផែនការកិច្ចសហការជាក់លាក់សម្រាប់ស្នើសុំថវិកាពីរដ្ឋបាលខេត្តក្រុង និងអនុវត្តផែនការនោះ ដោយមានការត្រួតពិនិត្យនិងវាយតម្លៃ ដ៏មានប្រសិទ្ឋិភាព។ លោកបានថ្លែងថា៖ «ជាការពិតណាស់ សមិទ្ធផលនៃវិស័យពិការភាពដ៏គួរឱ្យកោតសរសើរ […]

  • អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលបានចំណូលពន្ធជាង ៧លានដុល្លារអាមេរិកពីរថយន្តគ្មានពន្ធ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មានរថយន្តសរុបចំនួន ៥៤២គ្រឿង បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយប្រមូលចំណូលពន្ធបានជាង ៧លានដុល្លារអាមេរិក។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទីទី២៧ ខែតុលានេះថា បើគិតពីកាលបរិច្ឆេទនៃការចាប់ផ្តើមប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗ រហូតមកដល់ត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មានរថយន្តសរុបចំនួន ៥៤២ គ្រឿង ដោយក្នុងនោះរថយន្តចង្កូតស្តាំ១៩០គ្រឿង […]

  • កម្ពុជាទទួលបានជំនួយ ១លានដុល្លារអាមេរិកពីអង្គការ UNIDO សម្រាប់ជួយអភិវឌ្ឍន៍ផ្នែកកសិ-អាហារ និងវិស័យទេសចរណ៍នៅកម្ពុជា

    កម្ពុជាទទួលបានជំនួយ ១លានដុល្លារអាមេរិកពីអង្គការ UNIDO សម្រាប់ជួយអភិវឌ្ឍន៍ផ្នែកកសិ-អាហារ និងវិស័យទេសចរណ៍នៅកម្ពុជា

    ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគ្រាស នៃអង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការ UNIDO បានផ្តល់ហិរញ្ញប្បទានចំនួន ១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងវិស័យកសិ-អាហារ និងវិស័យ ទេសចរណ៍នៅកម្ពុជា។ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ មានប្រសាសន៍ថា គម្រោងនេះគាំទ្រដល់ការជំរុញ ការអនុវត្តន៍ នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ដែលក្រសួងទេសចរណ៍បានដាក់ចុះសម្រាប់មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន និងសហគមន៍ទេសចរណ៍ ដើម្បីជំរុញទទួលស្គាល់ឡាបែល និងត្រៀមសម្រាប់ការបើកទេសចរណ៍ឡើងវិញ។ ថវិកានេះ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារកម្ពុជា តាមរយៈការស្តារសហគ្រាសនៃវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ […]

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល

    ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៦ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យការចែកចាយវ៉ាក់សាំង និង ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកប ដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល។ ជាមួយគ្នានោះផងដែរ សម្ដេចតេជោក៏បានស្នើឱ្យប្រទេសទាំងអស់រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ធ្វើជារបៀបវារៈនយោបាយ ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ […]

  • គ្រោះថ្នាក់ចរាចរណ៍គឺជាគ្រោះមហន្តរាយមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពជាសាធារណៈ

    ក្រសួងសាធារណការ៖ គ្រោះថ្នាក់ចរាចរណ៍គឺជាគ្រោះមហន្តរាយមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពជាសាធារណៈ

    លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរា ចរណ៍ គឺជាគ្រោះមហន្តរាយមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពជាសាធារណៈ ដោយសារតែការបាត់បង់អាយុជីវិត កាយសម្បទា និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅតាមដងផ្លូវ ពីព្រោះថាមនុស្សគ្រប់រូបចាំបាច់ត្រូវធ្វើចរាចរណ៍ដើម្បីជីវភាពរស់នៅមិនអាចចៀសវាងបាន។ លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការនិងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” កាលពីថ្ងៃ៦រោច ខែអស្សុជ […]

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦

    នៅរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ជាមួយនឹងមេដឹកនាំអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានអនុម័តទៅលើឯកសារចំនួន៣សំខាន់ៗ រួមមាន៖ ១) សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវចិត្ត ២) សេចក្តីប្រកាសមេដឹកនាំអាស៊ីបូព៌ាស្តីពីការស្តារបៃតងឡើងវិញប្រកបដោយចេរភាព ៣) សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការរីកចម្រើនសេដ្ឋកិច្ចតាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ។ ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានពិភាក្សាទីលើប្រធានបទជាច្រើន។ ប៉ុន្តែមុនកិច្ចចាប់ផ្តើមកិច្ចប្រជុំប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ានេះ បានស្តាប់នូវរបាយការណ៍បច្ចុប្បន្នភាពពីអគ្គនាយកនៃអង្គការសុខភាពពិភពលោក និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក […]

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២១ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនរួចហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១ជាបន្តទៀតជាមួយនឹងថ្នាកដឹកនាំអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានផ្លាស់ប្ដូរយោបល់គ្នាជាច្រើន ជាពិសេសក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងប្រទេសដៃគូសន្ទនារវាងប្រទេសអាស៊ាននិងអូស្រ្តាលីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអូស្រ្តាលី ក្នុងកម្រិតថ្មីមួយទៀត ជាពិសេសនៅក្នុងការចូលរួមចំណែកបន្តលើកកម្ពស់សន្តិភាពស្ថេរភាព និងវិបុលភាពក្នុងតំបន់។ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពក្នុងការ លើកកម្ពស់នៃទំនាក់ទំនង ទំនងអាស៊ាន និងអូស្ត្រាលីដើម្បីអោយទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានស្វាគមន៍ដល់អូស្ត្រាលីផងដែរក្នុងការបន្តការគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន ពិសេសនៅក្នុងទស្សនៈវិស័យរបស់អាស៊ាន និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសជួយដល់អាស៊ាន នូវថវិកា៥លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខសុខាភិបាលអាស៊ាន-អូស្ត្រាលី ,៦០លានដុល្លារអូស្ត្រាលី […]