Month: December 2021

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ – ២៩ធ្នូ​ ឆ្នាំ២០២១)។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ […]

  • សម្តេចតេជោ ចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១)

    នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមនហត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ការបិទបញ្ចប់សង្គ្រាមហែកហួរ […]

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញសំបុត្រសម្ងាត់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលាក់ទុកជិត ២៨ឆ្នាំមុន

    ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ហ្វេសប៊ុករបស់សម្តេចបានបង្ហាញនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសកលវិទ្យាល័យមួយនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសរសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា […]

  • កម្ពុជាត្រៀមខ្លួនទទួលភ្ញៀវទេសចរចិន ក្រោយពេលបើកឱ្យមានការហោះហើរត្រង់នាពេលខាងមុខ

    ភ្នំពេញ៖ បញ្ហាកូវីដ-១៩ជិត២ឆ្នាំ មកនេះ បានធ្វើឱ្យពិភពលោកផ្អាកជើងហោះហើរត្រង់ពីប្រទេសផ្សេងៗ រួមទាំងប្រទេសចិន និងកម្ពុជាផងដែរ ក្នុងបំណងចូលរួមទប់ស្កាត់ជំងឺនេះ ដែលនាំ ឱ្យវិស័យផ្សេងៗត្រូវបានផ្អាកស្ទើរទាំងស្រុង។ ប៉ុន្តែនៅពេលខាងមុខនេះ កម្ពុជានិងចិននឹងបើក ដំណើរការឱ្យមានការ ហោះហើរត្រង់ឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល ដែលនេះជាឱកាសល្អឱ្យកម្ពុជាអាចស្រូបយកភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវចិនឱ្យមកទស្សនាកម្ពុជាឡើងវិញ។ មុនវិបត្តិកូវីដ-១៩ ចិនគឺជាគោលដៅទេសចរណ៍ទី១ ក្នុងចំណោមទេសចរអន្តរជាតិទាំង១០ប្រទេស ដែលបានមកទស្សនានៅកម្ពុជាច្រើនជាងគេ។ ឆ្លងកាត់បទពិសោធន៍និងការដាក់ចេញផែនការសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលបានចាក់ វ៉ាក់សាំងរួចនោះ កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរ ចិនច្រើនឡើងវិញ។ ការព្យាករណ៍ថា នឹងអាចទទួល បានភ្ញៀវទេសចរចិនច្រើនមកកម្ពុជានេះ ត្រូវបានគេមើល ឃើញតាមរយៈកម្ពុជាមានទំនាក់ […]

  • ក្រសួងអប់រំ បានត្រៀមរួចជាស្រេច សម្រាប់ដំណើរការនៃការប្រឡងបាក់ឌុបដែលធានាបានគុណភាព

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២១នេះ រួចជាស្រេច ដើម្បីធានាបាននូវនិរន្តរភាពគុណភាព និងធនធានមនុស្សពិតប្រាកដ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងបានរៀបចំទាំងវិញ្ញាសា ទាំងការចាត់តាំង ទាំងគណៈកម្មការផ្សេងៗ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនដូចពេលមុនៗ។ ឯកឧត្តម ជឿជាក់ថា […]

  • ប្រមុខការទូតកម្ពុជា អះអាងថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និង មិនមែនរួបរួមសម្រាប់ ការប្រឈមមុខដាក់គ្នានោះទេ

    ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្រ្តីការបរទេស ខំមិនវែលនិងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាពនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុម ប្រទេស G7 ដែលបានរៀបចំឡើងនៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុម […]

  • គិតពីឆ្នាំ២០១៩មក ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង២៤ ម៉ឺននាក់ បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល

    សៀមរាប៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង ២៤ ម៉ឺននាក់ បានទទួលសេវាកម្មវិធីជំនួយសង្គម។ ថ្លែងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅខេត្តសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១  ឯកឧត្តម វង សូត បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពី សិទ្ធិកុមារ នៅឆ្នាំ១៩៩២មក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយច្បាប់ […]

  • ឯកឧត្តម ខៀវ កាញារីទ្ធ៖ មន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូ​វ​តែ​ចេះភាសាបរទេសមួយយ៉ាងតិច

    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន​ស្នើ​​ឱ្យ​មន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័​ត៌មាន ត្រូវ​បន្តពង្រឹ​ង​ភា​សា​ប​រ​ទេ​ស​ប​ន្ថែម​លើ​​​ជំ​នា​ញ​ដែលខ្លួនមានស្រាប់ ដើម្បីមានសមត្ថភាព​ចូលរួមវេទិកានានាទាំងក្នុង និ​ង​ក្រៅ​ប្រ​ទេស។ ថ្លែងបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីច្បាប់សហលក្ខន្តិកៈ​មន្រ្តីរាជការស៊ីវិល និ​ង​រ​ច​នាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន សម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ​២​​​០២១នេះ នៅក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹ​ង​ថា ក្រ​​សួង​ព័​ត៌​មា​ន​មិនមែនធ្វើការងារតែផ្សាយព័ត៌មានទេ គឺមានកិច្ចការងារជាច្រើនទៀត​​មា​ន​ទំ​នា​ក់​ទំ​ន​ង​ជា​មួ​យ​បរទេសដែលតម្រូវឱ្យមន្ត្រីត្រូវចេះភាសាបរទេស។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តថា«ក្រៅពីការងារជំនាញរបស់ក្រសួងព័ត៌មាន យើ​ង​នៅ​មានកម្មវិធីច្រើនទៀតសម្រាប់ទំនាក់ទំនងជាមួយ​បរទេស។ ដូច្នេះ​ការយល់​ដឹង​អំ​ពី​ទំ​នា​ក់​ទំ​ន​​ង​បរទេស យល់ដឹងពីរចនាសម្ព័ន្ធរបស់គេ និយាយរួមបើសិនគ្មានកូវីដទេគឺមួយឆ្នាំៗគឺ​មា​ន​ម​ន្ត្រី​ចេញទៅក្រៅប្រទេសច្រើនណាស់ ទាំងអ្នកចាស់និងអ្នកថ្មី ពីព្រោះយើងឱ្យ​​​អ្ន​ក​ថ្មីដា​ក់អ​ម​អ្ន​ក​ចា​ស់​ដើ​ម្បីស្វែងយល់ […]

  • លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ «រំឭកគុណអង្គរ» ជាទិវាជាតិ

    សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ​​ «រំឭកគុណអង្គរ» បែបនេះជាទិវាជាតិ សម្រាប់នាពេលអនាគតជាបន្តៗទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះនៅក្នុងឱកាសបើកព្រឹត្តិការណ៍បុណ្យរំឭកគុណអង្គរ និងជាការអបអរសាទរនៃពិធី រំឭកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នៅព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន […]

  • អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»

    អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»