ឯកឧត្តម ខៀវ កាញារីទ្ធ៖ មន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូ​វ​តែ​ចេះភាសាបរទេសមួយយ៉ាងតិច

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន​ស្នើ​​ឱ្យ​មន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័​ត៌មាន ត្រូវ​បន្តពង្រឹ​ង​ភា​សា​ប​រ​ទេ​ស​ប​ន្ថែម​លើ​​​ជំ​នា​ញ​ដែលខ្លួនមានស្រាប់ ដើម្បីមានសមត្ថភាព​ចូលរួមវេទិកានានាទាំងក្នុង និ​ង​ក្រៅ​ប្រ​ទេស។

ថ្លែងបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីច្បាប់សហលក្ខន្តិកៈ​មន្រ្តីរាជការស៊ីវិល និ​ង​រ​ច​នាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន សម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ​២​​​០២១នេះ នៅក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹ​ង​ថា ក្រ​​សួង​ព័​ត៌​មា​ន​មិនមែនធ្វើការងារតែផ្សាយព័ត៌មានទេ គឺមានកិច្ចការងារជាច្រើនទៀត​​មា​ន​ទំ​នា​ក់​ទំ​ន​ង​ជា​មួ​យ​បរទេសដែលតម្រូវឱ្យមន្ត្រីត្រូវចេះភាសាបរទេស។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តថា«ក្រៅពីការងារជំនាញរបស់ក្រសួងព័ត៌មាន យើ​ង​នៅ​មានកម្មវិធីច្រើនទៀតសម្រាប់ទំនាក់ទំនងជាមួយ​បរទេស។ ដូច្នេះ​ការយល់​ដឹង​អំ​ពី​ទំ​នា​ក់​ទំ​ន​​ង​បរទេស យល់ដឹងពីរចនាសម្ព័ន្ធរបស់គេ និយាយរួមបើសិនគ្មានកូវីដទេគឺមួយឆ្នាំៗគឺ​មា​ន​ម​ន្ត្រី​ចេញទៅក្រៅប្រទេសច្រើនណាស់ ទាំងអ្នកចាស់និងអ្នកថ្មី ពីព្រោះយើងឱ្យ​​​អ្ន​ក​ថ្មីដា​ក់អ​ម​អ្ន​ក​ចា​ស់​ដើ​ម្បីស្វែងយល់ អ៊ីចឹងរៀនទាំងជំនាញ រៀនទាំង​ផ្នែ​ក​ទំ​នា​ក់​ទំ​ន​ង​អ​ន្ត​រ​ជា​តិ​និងផ្នែ​ក​ផ្សេ​ង​ៗ​ទៀ​ត មានតែជំនាន់នេះទេដែលប្រឡងមិនមានការបកប្រែ ជាធ​ម្ម​តា​ម​ន្ត្រី​ចូ​ល​ក្រ​សួងព័​ត៌​មា​ន​ត្រូ​វ​តែ​ចេះភាសាបរទេសមួយយ៉ាងតិច»។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា ការណ៍ដែលឯកឧត្តម ជំរុញឱ្យមន្ត្រីរៀន​ភា​សា​ប​រ​ទេសឱ្យចេះច្បាស់នេះគឺ​ដើ​ម្បី​មានអ​នា​គតល្អសម្រាប់មន្ត្រីខ្លួនឯង។ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានក្រើនរំឭកមន្ត្រីថ្មីទាំងអស់ត្រូវស្វែងយល់ពីសិទ្ធិ ច្បាប់សហលក្ខន្តិកៈ​មន្រ្តី​រា​ជ​កា​រ​ស៊ីវិល​ឱ្យបានច្រើន​ក្នុងពេលក្លាយជាមន្ត្រីរាជការ ដើម្បីអនុវត្តការងារឱ្យបានត្រឹមត្រូវ៕

Previous Article
Next Article