Month: November 2022
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ស.ស.យ.ក. ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណជា ១ ៤០០នាក់ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ្កាឌិនស៊ីធីភ្នំពេញ រាជធានីភ្នំពេញ។
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកបក្សក្នុងរាជធានីភ្នំពេញជាង ៣ពាន់នាក់
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញសរុបជាង ៣ពាន់នាក់។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្តាប់នូវរបាយការណ៍នានា ដែលគណបក្សក្នុងរាជធានីភ្នំពេញ បានអនុវត្តន៍នានាពេលកន្លងទៅ ហើយក៏ដើម្បីដាក់ផែនការតម្រង់ទិសនានា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ផងដែរ៕
គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ១១,៧៦%ហើយ
កោះកុង៖ ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រសួង ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធចុះពិនិត្យការដ្ឋានការងារសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ មានទីតាំងស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ […]
លោក ចាប នាង, ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម វង្ឃ ពិសិដ្ឋ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង កែលម្អរ និងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោក ចាប នាង អភិបាលនៃគណ:អភិបាលក្រុង និង លោក ប៊ុង តាំងឡាយ អភិបាលរងក្រុងពោធិ៍សាត់ បានជួបទទួលពិភាក្សាជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន, ឯកឧត្តម វង្ឃ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួង សាធារណ:ការ ដឹកជញ្ជូន, ឯកឧត្តម លឹម […]
លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុង អញ្ជើញជាអធិបតីក្នុងពិធីបេីកការដ្ឋានគម្រោងផ្លូវគ្រួសក្រហមចំនួន ២ខ្សែ ប្រវែង ៣.២៧៥ម៉ែត្រ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុង បានអញ្ជើញជាអធិបតី ក្នុងពិធីបេីកការដ្ឋានគម្រោងផ្លូវគ្រួសក្រហមចំនួន ២ខ្សែ សរុបប្រវែង៣.២៧៥ម៉ែត្រ ដែលជាគម្រោងមូលនិធិក្រុង ឆ្នាំ២០២២ ជាសមិទ្ធផលថ្មី សម្រាប់បម្រើផលប្រយោជន៍រួមជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិស្វាយមាស សង្កាត់ចំរើនផល មានប្រវែងបណ្តោយ១.៥៣៥ម៉ែត្រនិងទទឹង៤ម៉ែត្រ និងភូមិវត្តហ្លួង សង្កាត់លលកស មានប្រវែងបណ្តោយ១.៧៤០ម៉ែត្រ និងទទឹង៥ម៉ែត្រ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំឆ្លងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៣
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំឆ្លងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមប្រកាសសមាគមខ្មែរ-ចិនស្រុកមង្គលបូរី អាណត្តិទី៦
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាគមខ្មែរចិនអាណត្តិទី៦ ក្នុងស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ ដោយមានឯកឧត្តម លោក លោកស្រីអភិបាលអភិបាលរងស្រុក ក្រុង មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ធ្វើនៅសាលារៀនចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីរបាយការណ៍ ស្វាគមន៍របស់ លោក គួយ គាំជាអគ្គលេខាធិការសមាគមខ្មែរ ចិនស្រុកមង្គលបូរី […]
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្
ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ ជាចំណងដៃថ្មីមួយដែលរាជរដ្ឋាភិបាលផ្ដល់ជូន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត […]
ឯកឧត្តម ជា សុមេធី បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរជាមួយសមាជិកអតីតយុទ្ធជនខេត្តព្រៃវែងចំនួន ៥៤គ្រួសារ ស្ម័គ្រចិត្តរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ
នៅថ្ងៃទី២៤ វិច្ឆិកា ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរជាមួយសមាជិកអតីតយុទ្ធជនខេត្តព្រៃវែង ចំនួន ៥៤គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ កិច្ចសំណេះសំណាលនាពេលនោះ គឺដើម្បីអបអរសាទរ បងប្អូនអតីតយុទ្ធជនខេត្តព្រៃវែងរបស់យើង ដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ និងឆ្លៀតបង្កើនភាពស្និទ្ធស្នាលជាមួយគ្រួសារអតីតយុទ្ធជនខេត្តព្រៃវែង ដែលកន្លងមកបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិ មាតុភូមិ រក្សាសន្តិភាពសង្គម និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ននេះ។ ជាការពិតណាស់ ការផ្ដល់ដីសម្បទានសង្គមកិច្ចនេះ ជាការគិតគូរខ្លាំងណាស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះបងប្អូនអតីតយុទ្ធជនយើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបូរណភាពទឹកដី រហូតអ្នកខ្លះបាត់បង់ជីវិតក្នុងសមរភូមិប្រយុទ្ធ […]
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍
នាព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។