រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំឆ្លងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៣​

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កេីត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២​ កិច្ចប្រជុំឆ្លងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៣​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ស្វាយ​ សំអ៊ាង​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។