អរគុណសន្ដិភាព

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកបក្សក្នុងរាជធានីភ្នំពេញជាង ៣ពាន់នាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញសរុបជាង ៣ពាន់នាក់។

ជំនួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្តាប់នូវរបាយការណ៍នានា ដែលគណបក្សក្នុងរាជធានីភ្នំពេញ បានអនុវត្តន៍នានាពេលកន្លងទៅ ហើយក៏ដើម្បីដាក់ផែនការតម្រង់ទិសនានា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ផងដែរ៕

Previous Article
Next Article

Post List #2

ធនាគារជាតិនៃកម្ពុជាបញ្ចេញទឹកប្រាក់ ១៤០លានដុល្លារហើយ ដើម្បីអន្តរាគមន៍ធានាស្ថិរភាពប្រាក់រៀល

ធនាគារជាតិនៃកម្ពុជាបញ្ចេញទឹកប្រាក់ ១៤០លានដុល្លារហើយ ដើម្បីអន្តរាគមន៍ធានាស្ថិរភាពប្រាក់រៀល

សន្តិភាពOct 4, 20232 min read

គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ១៤០លានដុល្លារអាមេរិកហើយ ដើម្បីទិញប្រាក់រៀល ដែលធ្វើយ៉ាងណាទប់ទល់កុំឲ្យប្រាក់រៀលធ្លាក់ថ្លៃ និងរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់ ខណៈអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក កើនគួរឱ្យកត់សម្គាល់។ ចំពោះការបញ្ចេញទឹកប្រាក់ដុល្លារ ទិញប្រាក់រៀលនេះ បានធ្វើតាមដំណាក់កាលនីមួយៗ។ ដោយក្នុងនោះដំណាក់កាលទី១ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ៥០លានដុល្លារ, លើកទី២ចំនួន ២០លានដុល្លារ លើកទី៣ចំនួន ៣០លានដុល្លារ, លើកទី៤ចំនួន ៤០លានដុល្លារ។ ធនាគារជាតិនៃកម្ពុជា ធ្លាប់បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខ្លួនបានត្រៀមវិធានការមួយចំនួន រួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងពីការចាប់ផ្តើមដាក់ដេញថ្លៃប្រាក់ដុល្លារ លើកទី១ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលពេលនោះអត្រាប្តូរប្រាក់ ប្រាក់រៀលធៀបនឹងដុល្លារ គឺ ១ដុល្លារ ស្មើនឹង ៤ ១៥៩រៀល ប៉ុន្តែគិតមកត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចេញការអន្តរាគមន៍ធ្វើឱ្យតម្លៃប្រាក់រៀលធៀបនឹងដុល្លារ គឺ១ដុល្លារ ស្មើនឹង ៤១២៦រៀល។ នេះបើតាមធនាគារជាតិនៃកម្ពុជា។ ទាក់ទិនចំពោះការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលនេះ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា បានពន្យល់បន្ថែមថា ការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យមានស្ថិរភាពនៃអត្រាប្ដូរប្រាក់ ព្រោះកាលណាអាត្រាប្ដូរប្រាក់មានស្ថេរភាព និងជួយសេដ្ឋកិច្ចបានយ៉ាងច្រើន។ ឧកញ៉ាបានលើកជាឧទាហរណ៍មកពន្យល់ថា «ដូចយើងបានដឹងហើយថា ប្រាក់ដុល្លារចំនួន ១ដុល្លារ ស្មើនឹង៤០០០រៀល ដូច្នេះប្រសិនជាបណ្ដោយឲ្យប្រាក់ដុល្លារឡើង ៥០០០រៀលក្នុង១ដុល្លារនោះ…

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណខ្មែរនៅអាមេរិក និងកាណាដា អញ្ជើញស្វាគមន៍សម្តេចប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណខ្មែរនៅអាមេរិក និងកាណាដា អញ្ជើញស្វាគមន៍សម្តេចប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ

សន្តិភាពSep 22, 20231 min read

ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា ដែលបានចំណាយពេលវេលារង់ចាំ និងទទួលស្វាគមន៍សម្តេចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុតនៅសណ្ឋាគារ។ សូមបញ្ជាក់ថា បន្ទាប់ពីចំណាយពេលហោះជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូហោះដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាយប់ថ្ងៃទី២១ ខែកញ្ញា ម៉ោងនៅក្រុងញូវយ៉ក។ ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី និងលោកជំទាវ ទទួលស្វាគមន៍ដោយលោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។ នៅឯសណ្ឋាគារទីដែលសម្តេចធិបតីស្នាក់នៅនោះ…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន!

សន្តិភាពSep 22, 20233 min read

រាជធានភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្ដម កៅ គឹមហួន អគ្គលេខាធិការ នៃសមាគមអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចូលជួបសម្ដែងការគួរសមនិងពិភាក្សាជុំវិញការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការងារផ្សេងៗ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ដែលបានក្លាយជាអគ្គលេខាធិការអាស៊ានទី១៥។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃបានធ្វើកន្លងទៅ។ ក្នុងនោះរួមមាន ការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។…

លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្តសៀមរាប អនុញ្ញាត​អោយក្រុមហ៊ុន​កែច្នៃ​សំរាម​សំណល់រឹងធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម

លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្តសៀមរាប អនុញ្ញាត​អោយក្រុមហ៊ុន​កែច្នៃ​សំរាម​សំណល់រឹងធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម

សន្តិភាពAug 19, 20233 min read

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ វេលា​ម៉ោង ៩:00 នៅ​បន្ទប់​ប្រជុំ video conference របស់​រដ្ឋបាល​ខេត្តសៀមរាប មាន​ជំនួប​សម្ដែង​ការគួរសម និង​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ទីតាំង​រៀបចំ​តម្លើង​ក្រុមហ៊ុន​កែច្នៃ​សម្រាម​សំណល់រឹង​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។ លោកអភិបាលរងខេត្ត​បាន​បញ្ជាក់​ផង​ដែរ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​និង​ទស្សនៈ​វិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ក្នុង​ឆន្ទៈ​ខ្ពស់​និង​ឆាប់រហ័ស​ ដោយសារ​កត្តា​សន្តិភាព ស្ថេរ​ភាព​នយោបាយ សុវត្ថិភាព​ទូទាំង​ប្រទេស និង​មាគ៌ា​អ​ភិ​វ​ឌ្ឈ​ន៍​សង្គម​សេដ្ឋកិច្ច​ដ៏​ត្រឹមត្រូវ​។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ប្រទេស​លឿន​យ៉ាង​ឆាប់រហ័ស និង​ការ​រីកចម្រើន​នៃ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​នឹង​ប្រឈម​បញ្ហា​ជា​ផល លំបាក​ត្រឡប់មកវិញ​ផង​ដែរ គឺ​ល្បឿន​នៃ​កំណើន​សំរាម​សំណល់រឹង​ទីប្រជុំជន​ដែល​បាន​នឹង​កំពុង​កើនឡើង​ក្នុង​សន្ទុះ​មួយ​គួរ​ឱ្យ​កត់សម្គាល់ និង​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​គោលបំណង​ចូលរួម​ដោះស្រាយ​បញ្ហា​លើ​កំណើន​សំរាម​សំណល់រឹង​ទីប្រជុំជន​ដែល​កើនឡើង​ខ្ពស់ ក្រុមហ៊ុន សេវ…

រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ

រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ

សន្តិភាពAug 19, 20232 min read

ថ្ងៃសុក្រ ២កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក ស្មៀន ប៊ុ​ន​ធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា ដល់​មន្ត្រី​រាជការ មន្ត្រី​ជាប់​កិច្ចសន្យា មន្ត្រី​ហាត់​ការ នៃ​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប សរុប ចំនួន ៤៧នាក់ ស្រី ២០នាក់ នៅ​បន្ទប់​ប្រជុំ​លេខ៤ សាលាខេត្ត​។ វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​អត្ថបទ ជាពិសេស​ការ​សរសេរ​សុន្ទរកថា ក្នុង​បរិបទ​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ ក្នុង​ឱកាស​នេះ​បើក​វគ្គ​នេះ​ផង​ដែរ លោក នាយករង​រដ្ឋបាល​សាលាខេត្ត បាន​មាន​មតិ​ស្វាគមន៍ និង​ចែករំលែក​បទពិសោធន៍…