Month: January 2023

  • កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៦០ម៉ឺននាក់​ គិតត្រឹមរយ:ពេល ៧ថ្ងៃចុងក្រោយខែមករា

    កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៦០ម៉ឺននាក់​ គិតត្រឹមរយ:ពេល ៧ថ្ងៃចុងក្រោយខែមករា

    នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ ភូមិភាគទី៤ និងភូមិភាគទី៥ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តាព្រំដែន នៅនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនករបាលជាតិ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ឧត្តមសេនីយ៍ឯក […]

  • នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្រ្តីមានឱកាសទទួលបានចំណេះដឹង និងមានធនធានមនុស្សជាច្រើន

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្រ្តីមានឱកាសទទួលបានចំណេះដឹង និងមានធនធានមនុស្សជាច្រើន

    នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពធ្វើឱ្យស្រ្តីមានឱកាសទទួលបានចំណេះដឹងនិងមានធនធានមនុស្សជាច្រើនហើយទទួលបានសិទ្ធិពេញលេញក្នុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយលោកស្រី អញ្ជើញចូលរួមអបអសាទរ ខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ និងសំណេះសំណាលជាមួយនារី គ្រួសារយោធិនរបស់បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣។ នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា […]

  • រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប រយៈពេល៣ខែ

    រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រចាំខែ គ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។

  • សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមដឹកនាំប្រតិភូសិល្បៈដើម្បីចូលរួមសម្ដែង ព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣ នៅសិង្ហបុរី

    សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមដឹកនាំប្រតិភូសិល្បៈដើម្បីចូលរួមសម្ដែង ព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣ នៅសិង្ហបុរី

    សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមដឹកនាំប្រតិភូសិល្បៈកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ ជាក់ស្ដែង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. និងជាប្រធានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៣ រួមជាមួយលោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យដឹកនាំការសម្ដែង និងសិល្បករ សិល្បការិនី បានអញ្ជើញចូលរួមក្នុងពិធីសំពះគ្រូ រំលឹកគុណគ្រូ […]

  • រាជរដ្ឋាភិបាលកម្ពុជា

    រាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍

    រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី សេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។  

  • ក្រសួងពាណិជ្ជកម្ម

    nokia upcoming folding phone

    តាមរយៈរបាយការណ៍លទ្ធផលការងារ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆ្នាំ២០២២ ខ្លួនបានកៀរគរចំណូលចូលថវិកាជាតិជាង ១៥លានដុល្លារ កើនជាង ៦%។ របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «សរុបអនុវត្តចំណូល១២ខែ ឆ្នាំ២០២២ មានចំនួន ៦៣ ០៤៩ លានរៀល (ប្រហែលជាង១៥លានដុល្លារ) ស្មើនឹង១២៤.៨% នៃផែនការ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥៨ ៩០៩លានរៀល កើនឡើងចំនួន ៤ ១៤៦លានរៀល ស្មើនឹង ៦.៥៧%»។ ជាមួយគ្នានេះ […]

  • គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ ៦A សម្រេចបាន ៨៥%

    គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ប្រវែងជាង៨០០០ម៉ែត ។ -គិតត្រឹមថ្ងៃទី៣០ ខែមករា ២០២៣ ការដ្ឋានបានសម្រេចការងារជាបន្តបន្ទាប់ប្រមាណ ៨៥% នៃគម្រោងទាំងមូលរួមមាន៖ ១/ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន៩៥% ២/ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៧៥% ៣/ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៤៥% ៤/ការងារជួសជុលគ្រឹះបេតុងសម្រេចបន៩៥% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៥៥% ៥/ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន៩៥% ៦/ការងារគំនូសសញ្ញាជំហ៊ានដំបូងសម្រេចបានជាង១០០០ម៉ែត ។ គ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ ។ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះមេត្តាយោគយល់ពេលការដ្ឋានមិនទាន់បានបញ្ចប់ ពិបាកក្នុងធ្វើដំណើរ […]

  • លោក ហ៊ុន ម៉ានិត អញ្ជើញ សម្ភោធសមិទ្ធិផលនានា នៅវត្តតុសិតារាម ហៅវត្តព្រែកសង្កែ

    លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយអាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញ សម្ភោធសមិទ្ធិផលនានា នៅវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ លោក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា «ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម […]

  • មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង កំពុងសម្រុកជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននិងកំពុងតែអនុវត្តលើគម្រោងការងារជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់ជាង២គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលផ្លូវនេះនឹងធ្វើឲ្យបានរួចរាល់ជាស្ថាពរនៅក្នុងរដូវប្រាំងខាងមុខ។ មន្ត្រីផ្នែកបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា គម្រោងការងារជួសជុលកំណាត់ផ្លូវជាតិលេខ៥៣នេះ បានចាប់ផ្ដើមដំណើរការជួសជុល និងពង្រីក ចាប់ពីចំណុចឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ត្រង់ចំណុចចន្លោះពីគីឡូម៉ែត្រលេខ ១+៧០០ ដល់គីឡូម៉ែត្រលេខ២+១៧០ និងពីចន្លោះគីឡូម៉ែត្រលេខ៦+២ ៥០ ដល់គីឡូម៉ែត្រលេខ ៨+០៥០ក្នុងគម្រោង ផ្លូវនេះគឺក្រាលកៅស៊ូ២ជាន់ (DBST)មានប្រវែង២២ ៧០ម៉ែត្រ ទទឹង៨ […]

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងាឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។