រយៈពេល ១៤ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង ១៤ម៉ឺននាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១៤ថ្ងៃហើយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដោយមានប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៤៧,៥៧៥នាក់

ជាមួយគ្នានេះ រយៈពេល ១៤ថ្ងៃនេះដែរ ក៏មានពលរដ្ឋដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៨៨,២៦២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៤២,៥០២នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៤៦,០២១នាក់។

គួរបញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕