ស្អែកនេះ គ.ជ.ប នឹងជួបជាមួយភាគីពាក់ព័ន្ធដើម្បីបង្ហាញពីគុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើក្នុងពេលបោះឆ្នោត

នៅ​ព្រឹក​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ.ជ.ប នឹង​ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ​អំពី ការ​បង្ហាញ​ទឹកខ្មៅ​លុប​មិន​ជ្រះ​សម្រាប់​ប្រើប្រាស់​ក្នុង ការបោះឆ្នោត និង​ការសាកល្បង​គុណភាព​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដោយ​ភាគី​ពាក់ព័ន្ធ​។

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ នឹង​រៀបចំ​ធ្វើ​នៅ​សាលសន្និសីទ​ជាន់ទី១ នៃ​ទីស្ដីការ គ.ជ.ប ស្ថិតនៅ​វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

Previous Article
Next Article