ប្រធាន គ.ជ.ប៖ រាជរដ្ឋាភិបាលចំណាយថវិកាជិត ១លានដុល្លារ ទិញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើក្នុងការបោះឆ្នោត

ថ្លែង​នៅ​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ២០២៣ រៀបចំ​ពិធី​បង្ហាញ និង​សាកល្បង​គុណ​ភាព​ទឹក​ខ្មៅរបស់​គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន​ឲ្យ​ដឹងថា កម្ពុជា​បានទិញ​ទឹក​ខ្មៅលុប​មិន​ជ្រះពី​ប្រទេសឥណ្ឌា​ចំនួន ៥២,០០០ដប ខណៈ ១ដប​មាន​តម្លៃ ១៧.៦៣ដុល្លារ​​ ក្នងនោះកម្ពុជា​បាន​ចំណាយ ៩១៦,៧៦០ដុល្លារ លើ​ថ្លៃ​ទឹក​ថ្នាំ និង​ចំណាយ​ថវិកា ៤៦,៥៥០ដុល្លារ លើ​ថ្លៃដឹក និង​ធានា​រ៉ាប់រង​៕