ក្រុមហ៊ុនទ្រី ភាព គ្រុប នឹងអភិវឌ្ឍឆ្នេរកោះទន្សាយទៅជាតំបន់ទេសចរណ៍យ៉ាងប្រណិត ស្រស់ស្អាត តាមបែបធម្មជាតិ

ភ្នំពេញ៖ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្នុងពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវបានអភិវឌ្ឍន៍ ជាតំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុមហ៊ុនទ្រី ភាព គ្រុប (TRY PHEAP GROUP Co,.LTD) បានចាប់ដៃគូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយនេះឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះនៅក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចែកអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមការចេញផ្សាយរបស់រដ្ឋបាល ខេត្តកែបបានអោយដឹងថា “បើទោះជាតំបន់ជាច្រើនយើងកំពុងអភិរក្ស ប៉ុន្តែតំបន់ខ្លះពិសេសដែនកោះមួយចំនួន បើមានគម្រោងអភិវឌ្ឍន៍ហើយនោះ យើងនឹងប្រែក្លាយតំបន់ខាងលើ ឱ្យក្លាយជាកន្លែងទេសចរណ៍ ប្រកបដោយសក្តានុពល៕