ឯកឧត្តម សោម ពិសិដ្ឋ និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​ពិភាក្សាអំពីសក្តានុពល និង​ការងារ​អភិវឌ្ឍន៍នៅក្នុង​ខេត្តកែប​​

សន្តិភាព Avatar

កែប៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឯកឧត្ដម ប៉ា​ទ្រី​ក ម័​រ​ហ្វី (W. PATRICK MURPHY) នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញធ្វើទស្សនកិច្ចមកកាន់ខេត្តកែប និងចូលជួប​សម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប។

ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម សោម ពិសិដ្ឋ ក៏បាន​ជម្រាបជូនគណ:​ប្រតិភូដោយ​សង្ខេបទាក់ទង​ទៅនឹង​សក្តានុពល និង ស្ថានភាព​ទូទៅ នៃ​ខេត្តកែប ក៏ដូចជាភាពរីកចម្រើនគ្រប់វិស័យពិសេសលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាសិទ្ធិសេរីភាព និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងខេត្តកែប។

ក្នុងនោះដែរ​ ឯកឧត្តម បានអរគុណចំពោះស្ថានទូត និងរដ្ឋការសហរដ្ឋអាមេរិក ដែលតែងផ្តល់ជំនួយ លើវិស័យអប់រំ កសិកម្ម ជំនួយក្នុងវិស័យដោះមីន ពិសេសជំនួយក្នុងយុទ្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

ឯកឧត្ដម ប៉ា​ទ្រី​ក ម័​រ​ហ្វី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ឯកឧត្ដម មកទស្សនកិច្ចខេត្តកែប​ និងជួបពិភាក្សា​ជាមួយ ឯកឧត្ដម អភិបាលខេត្ត​ នាពេលនេះ ដើម្បីស្វែងយល់​អំពី​ការងារ​គ្រប់គ្រង និង​ការទប់ស្កាត់​ការឆ្លង​រីក​រាល នៃ​ជំងឺ​​កូ​វីដ-១៩ ក៏ដូចជា ស្វែងយល់​អំពី​សក្តានុពល និង​ការងារ​អភិវឌ្ឍន៍ នៅក្នុង​ខេត្តកែប ។

ឯកឧត្ដម​ បន្តថា​ បន្ទាប់ពី​ការជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ អភិបាលខេត្តកែប ដោយ​ផ្ទាល់ រួម​ជាមួយនិង​ការស្វែងយល់ អំពី​ស្ថានភាព​ជាក់ស្ដែង ឯកឧត្ដម​បាន​យល់ដឹង​កាន់តែច្បាស់ អំពី​ប្រវត្តិសាស្ត្រ និង​ប្រពៃណី ក៏ដូចជា បញ្ហា​ប្រឈម​នានា នៅក្នុង​ខេត្តផងដែរ និជំរុញកិច្ចសហប្រតិបត្តិការ រវាង​ស្ថានទូត​អាមេរិក និង​ខេត្តកែប​ ឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀត ។​

ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​បញ្ជាក់បន្ថែមថា​ សហរដ្ឋអាមេរិក បានផ្តល់​ថវិកា​មួយផ្នែក ដល់​យន្តការ​កូ​វ៉ា​ក់ ។ ជាក់ស្ដែងនាពេល​ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំងបង្ការជំងឺកូ​វីដ-១៩ ដោយផ្ទាល់ ទៅកាន់​ពិភពលោក ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា គឺជា​គោលដៅ​មួយ​ផងដែរ ក្រៅពីនោះ ក៏មាន​យន្តការជំនួយ​ទាក់ទង​ជាមួយ​វិស័យសុខាភិបាល វិស័យអប់រំ និងកសិកម្មជាដើម៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)