ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយករណីដីធ្លីរបស់ប្រជាពលរដ្ឋ ៩០គ្រួសារ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយ ករណីដីធ្លីរបស់ប្រជាពលរដ្ឋ ៩០គ្រួសារ ស្ថិតនៅឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងម្ចាស់ដី នៅសាលប្រជុំសាលាខេត្តកណ្តាល៕