រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំជំនួបពិភាក្សាការងារជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍សហគមន៍ និងគម្រោងគណនេយ្យភាពសង្គម

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍ សហគមន៍និងគម្រោងគណនេយ្យភាពសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាអុន ម៉ាអូណាត អគ្គយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុងសួងមហាផ្ទៃ និងជាសមាជិក គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋខាធិការក្រសួងមហាផ្ទៃ និង លោក ឡេង វីរៈ នាយកប្រតិបត្តិ នៃអង្គការទស្សនពិភបលោកអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំ បុគ្គលិក អង្គការទស្សនៈពិភពលោកអនកតរជាតិកម្ពុជា និងអង្គការដៃគូផងដែរ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ខេត្តកណ្តាលជាខេត្តគោលដៅមួយស្ថិតនៅក្នុងចំណោមខេត្តគោលដៅទាំង២៥ រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកនុវត្តការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២៣) ចំពោះការអនុវត្តការងារគណនេយ្យភាពសង្គមនេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺមានក្រុង ស្រុក គោលដៅចំនួន០៨ រួមមាន៖ ១.ក្រុងតាខ្មៅ ២.ស្រុកកៀនស្វាយ ៣.ស្រុកខ្សាច់កណ្តាល ៤.ស្រុកលើកដែក ៥.ស្រុកមុខកំពូល ឧ.ស្រុកអង្គស្នួល ៧.ស្រុកពញាឮ និង៨.ស្រុកស្អាង ដោយបានអនុវត្តនៅកម្រិតដាក់ឃុំ- សង្កាត់លើអង្គភាពផ្ដល់សេវាចំនួន៣ រួមមាន៖ ទី១.រដ្ឋបាលឃុំ-សង្កាត់ ( មានចំនួន៨៣) ទី២. សាណាបឋម សិក្សា(មានចំនួន១០១) និងទី៣.មណ្ឌលសុខភាព(មានចំនួន៧៤) ចំពោះការអនុវត្តនៅកម្រិតថ្នាក់ក្រុង ស្រុក ដោយយោងលើលិខិតលេខ ០៨០ស.ជ.ណ គ.ជ.អ.ប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ លេខាធិការដ្ឋានគ.ដ.អ.ប និងលិខិតលេខ១៥៨៨ស.ដ.ណ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២របស់រដ្ឋបាលខេត្ត កណ្ដាល ស្តីពីការអនុវមួយអ្នកពយុទ្ធសាស្ត្រកយភាពសង្គម លើការផ្តល់សេវានៅកម្រិតថ្នាក់រដ្ឋបាល គឺនៅស្រុកស្អាង នៃខេត្តកណ្តាល ។

ឯកឧត្ដមអភិបាលខេត្តបានបន្តទៀតថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងមក រដ្ឋបាលខេត្តកណ្តាលក៏មានគណៈប្រតិភូថ្នាក់ជាតិ និងអន្តរជាតិបានមកទស្សនកិច្ចសិក្សា ស្ដីពីការ អនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំភូមិធំ ស្រុកកៀនស្វាយ ហើយខេត្តកណ្តាលរក៏មានកិច្ចប្រជុំ ឆ្លុះបញ្ចាំងលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រឌិត ដែលដឹកនាំដោយ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានិងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក៏មានដំណើរទស្សនៈ កិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណបក្សភាពរដ្ឋ របស់ប្រភូជាន់ខ្ពស់ធនាគារពិភពលោក និងលេខាធិការដ្ឋាន គ.ជ.អ.ប នៅអង្គភាពផ្តល់សេវានៃមណ្ឌលសុខភាពកោះខែល និងនៅសាលាឃុំកោះខែល ស្រុកស្អាងផងដែរ។

ឯកឧត្តម ម៉ាអុន ម៉ាអូណាត អគ្គយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុងសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិនេះ ចំពោះនៅថ្នាក់ខេត្ត គឺយើងមានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ជាសេនាធិការក្នុងការជួយគាំទ្រ និង សម្របសម្រួលលើដំណើរការនៃលក្ខណៈបច្ចេកទេស និងធនធាន ដល់រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់។ ដើម្បីធានាដល់ការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ តាមរយៈប្រែក្លាយខ្លួនឱ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព ដែលអាចទុកចិត្តបាន និងការទទួលបាននូវសេវាល្អ។ ទាំងអស់នេះវាជាកពា្ចក់ឆ្លុះបញ្ចាំងលើការគ្រប់គ្រង ការដឹកនាំ និងការផ្តល់សេវាដោយអង្គភាពខ្លួន ត្រូវបំពេញនូវលក្ខខណ្ឌស្តង់ដារការងារដែលបានកំណត់ដោយរដ្ឋ និងមានការវាយតម្លៃដាក់ពិន្ទុពីបុគ្គលិក ខ្លួន ព្រមទាំងដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕