រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៥០ អាណត្តិ​ទី៣

នា​ព្រឹក​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៥០ អាណត្តិ​ទី៣ របស់​ខ្លួន ដើម្បី​ពិនិត្យ និង​អនុម័ត លើ​សេចក្ដីព្រាង​ផែនការ​អភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ពាង ណា​រិទ្ធ អភិបាលរងខេត្ត​ត្បូងឃ្មុំ នៅ​សាល​ប្រជុំ (ក) សាលាខេត្ត​ត្បូងឃ្មុំ​។

កិច្ចប្រជុំ​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរងខេត្ត ឯកឧត្តម-លោកជំទាវ លោក-លោកស្រី នាយក នាយករង រដ្ឋបាល​សាលាខេត្ត ប្រធាន-អនុប្រធាន ថ្នាក់​នាំ​មន្ទីរ/អង្គភាព ជុំវិញ​ខេត្ត និង​អ្នក​ពាក់​ពន្ធ័​ជាច្រើន​រូប​ទៀត​។

សូម​បញ្ជាក់​ថា ៖ មាន​របៀបវារៈ​ចំនួន៤រួមមាន ៖ ១.ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៤៩ អាណត្តិ​ទី៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ ២.ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​រីកចម្រើន​ប្រចាំឆមាស ឆ្នាំ២០២៣ របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីណែនាំ ស្ដីពី​ដំណើរការ​រៀបចំ​កសាង​កម្មវិធី វិនិយោគ​បី​ឆ្នាំ​រំកិល ( ២០២៤-២០២៦ ) ឆ្នាំ២០២៣ របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និង៤.បញ្ហា​ផ្សេង​ៗ​។