ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អញ្ជើញជួប​សំណេះសំណាល​ជាមួយ​លោក​គ្រូ​-អ្នក​គ្រូ​ពេទ្យ ប្រមាណ​ជាង ៦០០នាក់ ក្នុង​ខេត្ត​ត្បូងឃ្មុំ

នា​ព្រឹក​ថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃគណៈ​អភិបាល​ខេត្ត អញ្ជើញជួប​សំណេះសំណាល​ជាមួយ​លោក​គ្រូ​ពេទ្យ អ្នក​គ្រូ​ពេទ្យ ប្រមាណ​ជាង៦០០នាក់ ក្នុង​ខេត្ត​ត្បូងឃ្មុំ ។

ក្នុង​ពិធី​សំណេះសំណាល នា​ឱកាស​នោះ ធ្វើ​ឡើង​នៅសាល​ប្រជុំ(ធំ)សាលា​ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមពីឯក​ឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត ប្រធាន/អនុ​ប្រធាន​មន្ទីរ/អង្គ​ភាពជុំ​វិញ​ខេត្ត លោក​គ្រូ​ពេទ្យ អ្នក​គ្រូ​ពេទ្យ និង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។