អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ដាំ​កូនឈើ​ប្រណិត ៥ប្រភេទចំនួន​១៣៨០ដើម​ និង​ប្រលែង​កូន​ត្រី ៤ប្រភេទ​ចំនួន២១០០០កូន

នា​ព្រឹក​ថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ដាំ​កូនឈើ​ប្រណិត៥ប្រភេទ​ចំនួន ១៣៨០ដើម រួមមាន​គ្រ​ញ៉ូង បេង នាងនួន ឈើទាល គគីរ និង​ចន្ទ​គិរី (អំពិល​បារាំង) និង​ប្រលែង​កូន​ត្រី៤ប្រភេទ​ចំនួន ២១.០០០កូន រួមមាន​កូន​ត្រីប្រា ឆ្ពិន កាហែ និង​កន្ធរ នៅ​បរិវេណ​អាងទឹក​សោភ័ណ ក្បែរ​ទន្លេ​សិប្បនិម្មិត​នៃ​ទីរួមខេត្ត​ត្បូងឃ្មុំ ស្ថិតនៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដើម្បី​អបអរ​ទិវា​មច្ឆាជាតិ និង​បុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត ឆ្នាំ២០២៣​។