កម្ពុជារំពឹងសម្រេចបានការតភ្ជាប់ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយចិន និងឥណ្ឌា

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការរីកលូតលាស់នៃការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោះស្រាយឧបសគ្គ ក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។

ធនាគារជាតិនៃកម្ពុជា បានសម្រេចបានជោគជ័យ នៃការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន។ សម្រាប់ឆ្នាំនេះ លោកស្រីបណ្ឌិត ជា សិរី រំពឹងថា កម្ពុជានឹងអាចសម្រេចបានការតភ្ជាប់ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ថែមទៀត។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

សូមអានបន្តនៅ Fresh News