ឆ្នាំ ២០២០ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត និង គ្រោះមហន្តរាយ សរុប​ចំនួន ១១១.៧៨៤ គ្រួសារ

ភ្នំពេញ៖ ក្នុង​ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗបាន​សរុប​ចំនួន ១១១.៧៨៤ គ្រួសារ

របាយការណ៍​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី  ៦ ខែមករា នេះ​ឱ្យដឹងថា ក្នុងនោះ​ឆ្លើយតប​ដោយ​ទីស្នាក់ការ​ថ្នាក់កណ្តាល​ចំនួន ២៧.៣២១គ្រួសារ និង​ដោយ​សាខា​ចំនួន ៨៤.៤៦៣គ្រួសារ)។

ដោយឡែក ចាប់ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ២០២០ បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត បាន​សរុប​ចំនួន ៤៧.៤៣៥គ្រួសារ រស់នៅ​ភូមិ​ចំនួន១.១២៤ ឃុំ​ចំនួន៥០៧ ស្រុក​ចំនួន១៨៥ ក្នុង​រាជធានី-ខេត្ត​ទាំង២៥ (ក្នុងនោះ​ឆ្លើយតប​ដោយ​ទីស្នាក់ការ​ថ្នាក់កណ្តាល​ចំនួន ១៨.១៩៧គ្រួសារ និង​ដោយ​សាខា​ចំនួន ២៩.២៣៨គ្រួសារ)៕

#អរគុណសន្តិភាព