បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស​ ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែងអបអរសាទរដល់កុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស​ ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិកផ្នែក Natural Science នៅ Rice University ទីក្រុង Houston រដ្ឋ Texas​ ។

បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស​ ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក

លេីកឡេីងនៅក្នុងបណ្តាញសង្គម​ Facebook ផ្លូវការ​របស់លោក​ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៣នេះ​ លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ដូចនេះថា​ «អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស​ ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក ផ្នែក Natural Science នៅ Rice University ទីក្រុង Houston រដ្ឋ Texas»

សូមបញ្ជាក់ដែរថា​ កុមារា វិន សុវណ្ណបញ្ញារាជ គឺជាកូនប្រុសរបស់លោកបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា។ កុមារា វិន សុវណ្ណបញ្ញារាជ បានទទួលជោគជ័យលើការប្រឡង Copernicus Olympiad ក្នុងតំបន់លើមុខវិជ្ជា Natural Science and Physics Astronomy វគ្គ Elimination Round កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដែលមានសិស្សានុសិស្សចូលរួមចំនួន ២២៥នាក់ សាលាចំនួន ៣៥សាលា មកពីសាលារដ្ឋ និងសាលាឯកជន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ក្រោយទទួលបានជោគជ័យក្នុងតំបន់ កុមារា វិន សុវណ្ណបញ្ញារាជ ក៏បានចេញទៅចូលរួមប្រកួតប្រជែងវគ្គ GLOBAL ROUND នាទឹកដីសហរដ្ឋអាមេរិច ជាមួយសិស្សានុសិស្សមកពី ១៨ប្រទេសជុំវិញពិភពលោក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសកលវិទ្យាល័យ RICE UNIVERSITY ។ ក្រោយការប្រកួតវគ្គGLOBAL ROUND នាទឹកដីសហរដ្ឋអាមេរិច កុមារា វិន សុវណ្ណបញ្ញារាជ ក៏ដណ្តើមបានមេដាយមាសលើមុខវិជ្ជា Natural Science រួមទាំងទទួលបានរង្វាន់ពិសេសថែមទៀតក្រោមបានជាប់ក្នុងTop 3 ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Bright Education Consultant and Travel គឺជាក្រុមដែលនាំចូល និងរៀបចំការប្រកួតនេះក្នុងវគ្គជម្រុះនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុន ដែលរៀបចំនាំសិស្សជាប់វគ្គជម្រុះនៅកម្ពុជា ទៅប្រកួតនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Bright Education Consultant and Travel គឺជាក្រុមដែលតែងតែយកកម្មវិធីប្រកួតផ្នែកអប់រំកម្រិតអន្តរជាតិមកកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យសិស្សកម្ពុជា បានបង្ហាញសមត្ថភាព៕

Previous Article
Next Article